ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តខ្មែរវាយតប់ផលិតអស់កន្លះលានដុល្លាររឿង «Jailbreak»ដែល Trailer ជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តដ៏ល្បីឈ្មោះរឿង “Jailbreak” ដែលចំណាយលុយអស់ប្រមាណ ៥០ម៉ឺនដុល្លារអាមេរិកបានបញ្ចប់ដំណើរការថតរបស់ខ្លួនកាលពីថ្មីៗនេះ គ្រោងដាក់បញ្ចាំងតាមរោងភាពយន្តនានាក្នុងដើមឆ្នាំ ២០១៧ ខាងមុខ។ ភាពយន្តនេះបានបញ្ចេញTrailer (វីដេអូខ្លី) បានបញ្ចេញជាផ្លូវការហើយ។

ជាខ្សែភាពយន្តល្អបំផុត ដែលមិនធ្លាប់បានធ្វើនៅប្រទេសកម្ពុជានោះទេ ព្រោះវាមានឈុតឆាកប្រយុទ្ធគ្នាដែលមានគុណភាពខ្ពស់ និងការសម្ដែងដ៏អស្ចារ្យដែលក្នុងនោះលោកបានចំណាយលុយជាច្រើនលើគម្រោង ហើយបានប្រមូលមនុស្សម្នាជាច្រើន ដើម្បីចូលរួមក្នុងរយៈពេលមួយឆ្នាំកន្លងមកទាំងតួសម្ដែង និងក្រុមការងារបច្ចេកទេស។

លោកJimmy Henderson អះអាងថា រឿង “Jailbreak” គឺជាវណ្ណកម្មទី៥របស់លោកហើយនៅប្រទេសកម្ពុជា។ កន្លងមកលោកធ្លាប់បានផលិតរឿង “រត់”, “ហនុមាន”, “ព្រៃខ្សឹប” ជាដើម ប៉ុន្តែភាពយន្តទាំងនោះមានខ្ទង់ចំណាយធំដូចលើកនេះទេ។

យ៉ាងណាមិញ ប្រភពដដែលបន្ថែមថា បន្ទាប់ពីការចាក់បញ្ចាំងនៅប្រទេសកម្ពុជាហើយនោះ លោកក៏មានគម្រោងនាំយកភាពយន្តមួយនេះ ទៅចាក់បញ្ចាំងនៅបណ្ដាប្រទេសអាស៊ីមួយចំនួនផងដែរ។ហើយប្រសិនបើជោគជ័យក្នុងតំបន់ ផែនការបន្ទាប់គឺនាំរឿង “Jailbreak” ទៅចាក់បញ្ចាំងនៅបណ្ដាប្រទេសក្រៅតំបន់អាស៊ីបន្តទៀត។ តោះទស្សនាឈុតឆាកខ្លីៗនៃរឿងនេះថាវាល្អប៉ុណ្ណា៕ វឌ្ឍនា

 


ចែករំលែក៖