ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រមាណ៥០នាក់នាំគ្នាតវ៉ារឿងក្រុមហ៊ុនអានកូចាក់ដីបិទផ្លូវទឹកដែលពលរដ្ឋអាស្រ័យផល

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់ បានផ្ទុះការតវ៉ាជាមួយក្រុមហ៊ុនអានកូ ដែលចាក់ដីធ្វើផ្លូវ លុបប្រឡាយហូរទឹកចូលអាងដែលប្រជាពលរដ្កំពុងអាស្រ័យផល ។

ការតវ៉ានេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅឃុំនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អ្នកតវ៉ាម្នាក់បានប្រាប់ថា ពួកគាត់ជួបជុំគ្នានៅពេលនេះដើម្បីតវ៉ាចំពោះសកម្មភាពចាក់អាចម៌ដីលុបផ្លូវហូរទឹកចូលអាង ដែលប្រជាពលរដ្ឋប្រមាណ៤ឃុំ កំពុងអាស្រ័យផល ។ ប្រភពបន្តថា ក្រុមហ៊ុនខាងលើនេះ តែងតែធ្វើសកម្មភាពរំលោភដីប្រជាពលរដ្ឋញឹកញាប់ ហើយពេលតវ៉ា គឺកម្រមានការដោះស្រាយណាស់ ។

ប្រភពបន្តថា ការតវ៉ានៅពេលនេះ បើគ្មានដំណោះស្រាយទេ នោះ ពួកគាត់នឹងបន្តធ្វើបាតុកម្មនៅថ្ងៃស្អែកទៀត រហូតឈានដល់ការបិទផ្លូវជាតិលេខ៥តែម្តង ។

មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនអានកូខាងលើទាក់ទងការចោទប្រកាន់នេះនៅឡើយទេ ៕ វណ្ណា

7
2 3 4 5 6

 

 


ចែករំលែក៖