ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញដង្ហែព្រះមហាក្សត្រកម្ពុជា សម្តេចម៉ែ សម្តេចយាយយាងមកឆ្លងឆ្នាំ ចាស់ចូលឆ្នាំសកលថ្មី២០១៧ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ក្មួយៗចៅៗ សិស្សានុសិស្សនៅសាលាចំនួន៦ នៅក្នុងខេត្តព្រះសីហនុ។

សាលារៀនទី១ គឺ សាលាករុកោសល្យ និងវិក្រឹតការ ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយពិនិត្យមើលឃើញអំពីកង្វះខាត និងសេចក្តីត្រូវការរបស់លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រមទាំងសប្បុរសជនបានផ្តល់ជូន អគារសិក្សាថ្មី ១ខ្នង កំពស់៤ជាន់ មាន៣២បន្ទប់, ទីចាត់១ខ្នងមាន៣បន្ទប់, អគារស្នាក់នៅរបស់សិស្ស ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់, ផ្ទះគ្រូ ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់, ធ្វើក្លោងទ្វារសាលា, តារាងបាល់ទាត់ និងផ្តល់ជូននូវដំណើរកំសាន្តដល់គរុសិស្ស និងគ្រូបង្រៀន ព្រមទាំងក្មួយៗសិស្សានុសិស្សនៅសាលាបឋម សិក្សាទៅកំសាន្តនៅសៀមរាបនៅខែមករា ២០១៧ ខាងមុខនេះ។

ដើម្បីអនាគតល្អ ក្មួយៗ និងចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា៕

a

r
e ew


ចែករំលែក៖