ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងទាស់សំដីគ្នាផ្ទុះហិង្សាវាយគ្នាបែកក្បាល

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២៣ និង ៤០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង បានចាប់ឃាត់ខ្លួន ជនល្មើសប្រើអំពើហឹង្សាដោយចេតនា ដោយ(ប្រើដំបង)វាលទៅលើជនរងគ្រោៈនៅពេលដែលផឹកស៊ីស្រវឹង ហេតុការណ៍នេៈបានកើតឡើងនៅចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី ឡែន ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានមុខរបរមិនពិតប្រាកដ បានវាយទៅលើជនរងគ្រោះឈ្មោះ អូន ធី ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានរបួសចំពីលើក្បាលដេរ(១២ថ្នេរ) ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាតខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីកសាងសំណុំរឿង ដោះស្រាយ គ្នាតាមនីតិវិធី៕ ប៊ុន រិទ្ធី

asd asd-1


ចែករំលែក៖