ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលបានចុះត្រួតពិនិត្យ និងបានបិទ អាជីវកម្មរណ្តៅដីរបស់ឈ្មោះ ពៅ ស្ថិត នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត កណ្តាល ដោយសាររណ្តៅដីមួយនេះ ព្រហើនលួចធ្វើអាជីវកម្មកាយយកអាចម៍ ដីដោយមិនទាន់មានអាជ្ញាបណ្ណពីមន្ទីររ៉ែ និងថាមពល ។
ការចុះត្រួតពិនិត្យនេះ ខាងមន្ត្រីជំនាញ មន្ទីររ៉ែ និងថាមពល បានធ្វើកំណត់ហេតុ និងហាមមិនឱ្យម្ចាស់អាជីវកម្មរូបនោះធ្វើ សកម្មភាពបន្តទៀត រហូតទាល់តែទទួលបានអាជ្ញាបណ្ណពីមន្ទីរ រួចក៏ត្រឡប់ទៅ វិញអស់ ដោយមិនផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមសារព័ត៌មាននោះឡើយ ។
គួរបញ្ជាក់ផងដែរថា រណ្តៅដីរបស់ ឈ្មោះ ពៅ នេះ កន្លងមកត្រូវបានក្រសួង បិទអាជីវកម្មម្តងរួចមកហើយ ដោយសារ តែជីកលើសដែនអាជ្ញាបណ្ណ ហើយម្ចាស់ អាជីវកម្មរូបនេះ មិនទាន់បង់សួយសាដែលបានល្មើសដល់ក្រសួងរួចរាល់ផង ។ ស្រាប់ តែលួចធ្វើអាជីវកម្មដែលកំពុងរត់ការសុំ អាជ្ញាបណ្ណពីមន្ទីររ៉ែនិងថាមពលខេត្ត កណ្តាលទៀត ៕ ហេង នរិន្ទ្រ