ព័ត៌មានទាន់ហេតុការណ៍៖

នរណាអាចបង្ក្រាបបនល្បែង7Mបាន

ចែករំលែក៖

ភ្នំពេញ ៖ បើតាមសេចក្ដីរាយការណ៍ថា ហាងកាហ្វេខាងលើមានបើកល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទ ដូចជាភ្នាល់បាល់ , ភា្នល់ បៀ និង ភ្នាល់ឆ្នោតជាដើម ដោយចាក់ លុយធំៗប្រៀបបានកាស៊ីណូ។ ទិដ្ឋភាពនេះបានបំពានធ្ងន់ធ្ងរទៅនឹងគោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក៏ដូចជាសារាចររបស់ក្រសួងមហាផ្ទៃ ស្ដីអំពីបនល្បែងស៊ីសង ដែលទើបតែ ប្រកាសឲ្យពង្រឹងខ្លាំងក្លា ដោយសម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ ។

ចៅសង្កាត់វាលវង់ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញនឹងចាត់ វិធានការក្ដៅ ប្រឆាំងនឹងបនល្បែងមានយីហោ 7M ដែលជ្រកក្រោមស្លាកហាងកាហ្វេ មាន ទីតាំងស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

លោកស្រី កែវ សាកល ថ្លែងថា កាលពីសប្ដាហ៍មុនលោកស្រីបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យារួចហើយ , ហើយបើនៅតែបន្ត លេងទៀត លោកស្រី នឹងចុះទៅរឹបអូស យកសម្ភារៈតែម្ដង ព្រោះបានរាយការណ៍ជម្រាប់ទៅលោកអភិបាលខណ្ឌរួចហើយ ។

សេចក្ដីថ្លែងនេះបានធ្វើឡើងខណៈដែលកាលពីសប្ដាហ៍កន្លងទៅលោកស្រីចៅ សង្កាត់បានអះអាងថា នឹងចាត់វិធានការ ចំពោះបនល្បែងដ៏គ្រោះថ្នាក់នេះ , ក្រោយ ពីគេនៅតែឃើញបនល្បែង នៅតែបើកទ្វារ ទទួលអតិថិជនយ៉ាងរលូនដដែលនោះ ។

គួរបញ្ជាក់ថា បនល្បែងស៊ីសងច្រើន ប្រភេទដែលមានយីហោ7M នេះ មានទាំង សមត្ថកិច្ចយាម ថែរក្សាទៀតផង ។ ដូច្នេះ គេមិនរំពឹងថា ត្រឹមចៅសង្កាត់វាលវង់អាចបង្ក្រាបបាននោះទេ ពីព្រោះបនល្បែង7M នេះមានខ្នងបង្អែកធំណាស់មើលទៅ ៕ ហេង នរិន្ទ្រ

ase-8


ចែករំលែក៖