ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានយោលមួយកន្លែងស្ថិតក្នុងស្រុកសម្បូណ៌រងការខូចខាតអាជ្ញាធរគ្មានលទ្ធភាពធើ្វ

ចែករំលែក៖

ខេត្តក្រចេះ៖ ពលរដ្ឋរស់នៅ ស្រុក សម្បូណ ៌ ខេត្តក្រចេះ ត្អូញត្អែរពីការលំបាក ធើ្វដំណើរដោយសារស្ពានយោលមួយ កន្លែងមានសភាពចាស់ទ្រុឌទ្រោមនិងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែ។ អ្នកភូមិថា ស្ពានមួយខ្សែនេះជាសរសៃ ឈាមសេដ្ឋកិច្ចរបស់ពលរដ្ឋរាប់ពាន់គ្រួ សារ។

ពលរដ្ឋរស់នៅ ឃុំកំពង់ចាម អំពាវឲ្យ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធពន្លឿនការកសាងស្ពានយោលមួយខ្សែឋិតនៅមូលដ្ឋានពួកគាត់រស់នៅដើម្បីធានាសុវត្ថិភាពពលរដ្ឋនិងសម្រាលជីវភាពរស់នៅរបស់ ពួកគាត់។ អ្នកភូមិថាពួកគាត់ប្រថុយគ្រោះថ្នាក់ដោយឆ្លងស្ពាននេះទាំងបង្ខំចិត្តព្រោះតែពុំមានជម្រើសផ្សេង។

ពលរដ្ឋរស់នៅភូមិទន្សោងធ្លាក់ ឃុំ កំពង់ចាម លោក វ៉នត្រៃ សម្លឹងឃើញថា ស្ពានយោលនេះរងការខូចខាតច្រើន កន្លែងមានបង្គោលថ្មនិងបង្គោលឈើខ្លះ ពុកហើយខែ្សយោលក៏មានច្រែះចាប់និង ដាច់ច្រើនកន្លែងដែរ។ លោកថាស្ពាននេះ អាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ប្រសិនបើរដ្ឋាភិបាលមិនពន្លឿនកសាង ស្ពាននេះទេ ។

ពលរដ្ឋម្នាក់ទៀតរស់នៅភូមិយាវ ឃុំ កំពង់ចាមនិយាយថា អ្នកភូមិមួយចំនួន បានដឹកកសិផលនិងឈើប្រណីតឆ្លងស្ពាន នេះតាមម៉ូតូក៏ជាផ្នែកមួយបណ្ដាលឲ្យស្ពាន នេះរងការខូចខាតដែរ ។ លោកថា ស្ពាន នេះយោលខ្លាំងនៅគ្រាដែលមានអ្នក ដំណើរជិះម៉ូតូឆ្លងកាត់ម្តង‌ៗហើយអ្នក ដំណើរឆ្លងស្ពាននេះក៏មិនអាចជិះម៉ូតូជៀស គ្នាបានដែរ។

ស្ពានយោលមួយខ្សែនេះឋិតនៅភូមិ យាវ ឃុំកំពង់ចាម ត្រូវបានកសាងឡើងនៅឆ្នាំ២០០០ដោយមន្ទីរអភិវឌ្ឍន៍ជនបទ និង សហគមន៍មូលដ្ឋាន។

អភិបាលស្រុកដសម្បូណ៌ លោក សូម សារិត មានប្រសាសន៍ថា អាជ្ញាធរស្រុកមានផែនការកសាងស្ពាននេះដែរតែស្ពាននេះមានប្រវែងវែងមិនអាចប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំមកកសាងឡើងវិញបានទេហើយកន្លងទៅអាជ្ញាធរស្រុកក៏បានលើកសំណើទៅថ្នាក់លើដើម្បីពិចារណាដែរ។

អ្នកភូមិបានដឹងទៀតថា គិតចាប់ពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ២០១៦ ពលរដ្ឋជួបគ្រោះថ្នាក់ដោយធ្លាកពីលើស្ពានយោលនោះមានចំនួន៨នាក់ក្នុងនោះមានសិស្សម្នាក់បានសន្លប់នៅគ្រាដែលជិះម៉ូតូធ្លាក់ពីលើស្ពាននោះ។ ក្រៅពីនោះក៏មានមនុស្សមួយចំនួនរងគ្រោះថ្នាក់បាក់ដៃនិងរបួសជើង ព្រមទាំងខូចខាតទ្រព្យសម្បត្តិដូចជាម៉ូតូ ជាដើម៕ កោះ ទ្រុង

ase-9


ចែករំលែក៖