ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្រុង សៀមរាបបានឲ្យដឹងងថា កន្លែងលក់ឆ្នោត ខ្មែរឆ្នោតយួន និងឆ្នោតសៀមជាច្រើន កន្លែងកំពុងកើតស្អេកស្កេះពេញក្រុងសៀមរាប តែសមត្ថកិច្ចជំនាញពាក់ព័ន្ធ បែរជា មិនហ៊ានបង្ក្រាប ។
ប្រជាពលរដ្ឋបានបន្តថា ល្បែងកន្ទុយ លេខខាងលើ មានមេឆ្នោតម្នាក់ឈ្មោះ ចែ ធារ៉ា រស់នៅភូមិទក្សិណ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបាន បើកលក់ឆ្នោតនៅជាប់ផ្លូវស៊ុបរំដួល ខាងលិចផ្សារដើមក្រឡាញ់ដោយអះអាង ថា គាត់បានបង់លុយឲ្យមេប៉ូសិលខេត្តសៀមរាប និងសមត្ថកិច្ចផ្សេងៗនៅខេត្តសៀមរាបរួចរាល់អស់ហើយ ។ បើចង់អ្នក ណាផ្សាយអី ក៏ផ្សាយទៅពួកគាត់មិនខ្ចីខ្វល់ ខ្វាយអ្វីទាំងអស់។
ចំណែកអ្នកលក់ឆ្នោតម្នាក់ទៀត ឈ្មោះ សាយ ងីម ដែលបើកលក់នៅក្បែរស្ពាន រ៉ោករ៉ាក ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបើកលក់មានច្បាប់ ក្រុមហ៊ុន (ឆ្នោតជាតិ) ដែលគេតម្រូវឲ្យលក់តែឆ្នោតជាតិប៉ុណ្ណោះ ។ តែគាត់បែរជាបាន បន្លំលក់ឆ្នោតយួន និងឆ្នោតសៀមថែម ទៀតផង ។
ជុំវិញករណីនេះ ភ្នាក់ងារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក សត ឌីណា ស្នងការខេត្តសៀមរាបបានទេ ព្រោះទូរស័ព្ទតេចូលតែគ្មានអ្នកទទួល ។
ចំណែកលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ឆោ្នតលក្ខណៈ ល្បែងស៊ីសងខុសច្បាប់សមត្ថកិច្ចត្រូវតែ បង្ក្រាបហើយបើឆ្នោតវាជាលក្ខណៈឆ្នោតខ្មែរ ដែលវាត្រឹមត្រូវតាមលក្ខខណ្ឌរបស់រដ្ឋ ដែលកំណត់ឲ្យវាជាមួយរឿងផ្សេង ។ លោក បន្តថា ចំពោះឆ្នោតយួនឆ្នោតសៀម លោក មិនចាំបាច់សួររឿងហ្នឹងនោះទេ ព្រោះវាជា លក្ខណៈខុសច្បាប់ទៅ ហើយដូច្នេះសមត្ថ កិច្ចត្រូវតែបង្ក្រាប ។
សូមបញ្ជាក់ថា ការបើកលក់ឆ្នោតកន្ទុយលេខយ៉ាងអនាធិតេយ្យបែបនេះបានធ្វើឲ្យ មហាជននៅក្នុងខេត្តសៀមរាបរិះគន់ទៅលើថ្នាក់ដឹកនាំខេត្តទាំង២អង្គភាពថា បណ្តោយឲ្យមានល្បែងកន្ទុយលេខបើកលក់ពេញក្រុង និងមិនយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជ រដ្ឋាភិបាលកម្ពុជានោះទេ ៕ ហេង នរិន្ទ្រ