ព័ត៌មានទាន់ហេតុការណ៍៖

ដោះស្រាយគំនុំចាស់ជិះម៉ូតូដេញកាប់ និង ដុតកម្ទេចម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលស្រុកចំការ លើបានឃាត់យុវជន៥នាក់ក្នុងចំណោម បក្ខពួក៧នាក់ ដោយដកហូតបានដាវ១ ដើម ម៉ូតូ៣គ្រឿង បន្ទាប់ពីក្រុមជនដៃដល់ ដេញវាយនិងដុតម៉ូតូរបស់ជនរងគ្រោះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៦ នៅភូមិរោងចក្រ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីកន្លែងកើេតហេតុបាន ឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹកនៅភូមិរោងចក្រ ឃុំ ចំការអណ្តូងមានករណីហិង្សាដោយចេតនា ដោយប្រើដាវ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃដែលបង្កឡើងដោយក្មេងទំនើង ៧នាក់ជិះម៉ូតូ៤គ្រឿងដោយបានជិះដេញ តាមជនរងគ្រោះឈ្មោះ ខេង វិចិត្រ ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពែងមាស ត្បូង ឃុំស្ពឺ ស្រុកចំការលើ ។ ចំណែកមិត្ត ភក្តិជនរងគ្រោះម្នាក់ទៀតឈ្មោះ ជា និត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើដែរ ។

បើតាមចម្លើយបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ខេង វិចិត្រ បានឲ្យដឹងថា កន្លងមក គេធ្លាប់មានទំនាស់ទាស់ទែងជាមួយក្មេង ស្ទាវម្នាក់យូរមកហើយ ស្រាប់តែនៅពេល កើតហេតុក៏បានជួបគ្នាត្រូវបានពួកគេដេញ កាប់ពួកខ្លួនទាំង២នាក់ ។ នៅពេលនោះ ខ្លួនទាំង២នាក់ក៏បានជិះម៉ូតូគេចមកដល់ ផ្លូវទាល់ក៏ត្រូវពួកគេដែលជាជនបង្កដេញ ទាន់ក៏យកខ្សែក្រវាត់វាយក្បាលរបស់ខ្លួន ព្រមទាំងបម្រុងកាប់ទៀតផង។ ភ្លាមៗនោះ ខ្លួននិងមិត្តភក្តិម្នាក់ទៀតបានទុកម៉ូតូចោល នៅកន្លែងកើេតហេតុ ហើយរត់គេចដើម្បីកុំ ឲ្យជនសង្ស័យវាយប្រហារ ។ ប៉ុន្តែម៉ូតូដែល ខ្លួនទុកចោលនោះត្រូវបានក្រុមជនបង្កដុត បំផ្លាញចោលតែម្តង ។

លោក អុិត តារា អធិការនគរបាល ស្រុកចំការលើបាននិយាយថា បន្ទាប់ពី កើតហេតុកម្លាំងរបស់លោកបានដេញតាម ក្រុមក្មេងទំនើងរហូតឃាត់ខ្លួនបាន២នាក់ ក្នុងចំណោមបក្ខរបស់គេ៧នាក់ ។ ជនដៃ ដល់ដែលឃាត់ខ្លួនបានទី១-ឈ្មោះ ប៊ិន ណារិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការ លើ និងទី២-ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវារីកើត ឃុំស្វាយ ទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកម៉ូតូដែលដកហូតបានម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ឡើង តែម២០០៩មួយគ្រឿង ។

លោកអធិការស្រុកចំការលើបានឲ្យ ដឹងទៀតថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចបានស្រាវ ជ្រាវឃាត់ខ្លួនជនដៃដល់២នាក់ទៀត ទី១- ឈ្មោះ ប៊ិន សៀងហាយ ហៅហៃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅឃុំស្វាយទាប ស្រុក ចំការលើ និងទី២-ឈ្មោះ អោក លាងហ៊ាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបុស ថ្លាន់ ឃុំស្វាយទាប ។ ក្នុងនោះសមត្ថកិច្ច បានដកហូតបានចម្ពាម១ និងម៉ូតូម៉ាក ZOOMER-X មួយគ្រឿងទៀតផង ។

លោកអធិការស្រុកបានឲ្យដឹងបន្ថែម ថា នៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ សមត្ថកិច្ចបានឃាត់ខ្លួនជន ដៃដល់ម្នាក់ទៀតឈ្មោះ ជី ជួន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្រែព្រាល ឃុំស្វាយ ទាប។ បន្ទាប់ពីឃាត់ខ្លួនជនដៃដល់រួចមក សមត្ថកិច្ចបានយកដាវដែលពួកគេលាក់ ទុកក្នុងព្រៃធ្វើជាវត្ថុតាងដាក់បន្ទុក ។

តាមចម្លើយសារភាពរបស់ជនដៃដល់ បានឲ្យដឹងថា មានបក្ខពួកគេ២នាក់ដែល រត់គេចខ្លួនគឺជាជនដៃដល់ រីឯពួកខ្លួនទាំង ៥នាក់គ្រាន់តែជាអ្នកដេញតាមប៉ុណ្ណោះ ដោយមិនបានចូលរួមវាយជនរងគ្រោះ ផ្ទាល់នោះទេ។

ដោយឡែកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៦ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៥នាក់ទៅសាលា ដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិ វិធី និងសុំដីកាតាមចាប់ខ្លួនបក្ខពួកជន សង្ស័យដែលនៅសេសសល់ ៕ ហេង នរិន្ទ្រ

1 5 4 3 2


ចែករំលែក៖