ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិសែនជ័យ ឃាត់បានមនុស្ស១៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបោសសម្អាតក្រុមក្មេងទំនើង ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅតាមបណ្តោយផ្លូវវេងស្រេង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១ ខែកមរា ឆ្នាំ២០១៧ ឃាត់មនុស្សចំនួន១៧នាក់ យកទៅសាកសួរ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាមន្ត្រីក្រោយមឱវាទ ដោយមានការដឹកនាំផ្ទាល់ពីលោកអធិការរងទទួលបន្ទុក បានដឹកនាំកម្លាំង ដើរប្រមូលក្មេងទំនើង ដែលអង្កុយលេងនៅតាមមុខក្លឹប ផ្លូវសារធារណៈ ជាពិសេស នៅតាមបណ្តោយផ្លូវវេងស្រេងដោយឃាត់បានបន្តបន្ទាប់បានចំនួន១៧នាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ ដាវសាំម៉ូរៃ១ដើម ឧបកណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន រួមកនឹងម៉ូតូ៣គ្រឿង នាំយកមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀន ជាលទ្ធផលក្នុងចំណោម១៧នាក់ មាន៦នាក់ មិនមានផ្ទុកនូវសារធាតុញៀន សមត្ថកិច្ចបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ។ រីឯជនដែលនៅសេសសល់ សមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំវិធានការចាត់ការបន្តទៀត៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖