ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាត តែពុំមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រ២គ្រឿង បុកគ្នាពេញទំហឹង រងការខូចខាត សំណាងល្អគ្មានអ្នករងរបួសនៅចំណុចស្តុបផ្សារដីហុយ។

គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង២០និង១៥នាទី នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ចំណុចមុខផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង ម៉ាក MITSUBISHI ពាក់ស្លាកលេខព្រះសីហនុ 4D-1970 បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតរថយន្តបានឈប់រង់ចាំស្តុបពេលនោះ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក HYUNDAI ពាក់ស្លាកលេខ3A-0371 ជាប្រភេទកុងតឺន័រដូចគ្នាបើកបរដោយបុរសម្នាក់មកពីក្រោយស្របគ្នា ក្នុងល្បឿនលឿន ហើយចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តកុងតឺន័រដែលឈប់រងចាំស្តប់បណ្តាលអោយរងការខូចខាតកាបីុនរថយន្ត HYUNDAI ខាងមុខស្ទើទាំងស្រុងតែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខាងចរាចរមកវាស់វែង តែដោយថៅកែរថយន្តទាំងសងខាងស្គាល់គ្នា ចុងបញ្ចប់ខាងរថយន្ត HYUNDAI ព្រមជួសជុលជូនខាងរថយន្តរងគ្រោះ MITSUBISHI ដើម្បីបញ្ចប់រឿង ៕ តុង សីហា

1 3 4


ចែករំលែក៖