ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានប្រពន្ធច្រើនស្រីក៏ច្រើនចុងក្រោយពេលផ្ទុកមេរោគអេដស៍ដេកឈឺម្នាក់ឯងគ្មានអ្នកមើលថែ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានជំងឺអេដស៍រូបកាយស្គមស្គាំងតូចចិត្តអត់មានប្រពន្ធកូនជួយមើលថែបានសម្រេចចិត្តចងកសម្លាប់ខ្លួន នឹងក្បាលគ្រែស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមករាឆ្នាំ២០១៧ នៅផ្ទះលេខ ១៦៥E ក្រុមទី៤ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បុរសដែលចងកធ្វើអត្តឃាតបញ្ចប់ ជីវិតនោះមានឈ្មោះ គឹម ម៉ឺយ អាយុ៥៤ឆ្នាំ មានមុខរបរលក់លតឆា ស្នាក់នៅមិនពិត ប្រាកដ មានស្រុកកំណើតនៅកម្ពុជាក្រោម ទើបមកស្នាក់នៅផ្ទះបងថ្លៃស្រីដែលជាផ្ទះកើតហេតុបាន២ខែតែប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានពីក្មួយស្រីបង្កើត របស់ជនរងគ្រោះឈ្មោះ គឹម ណារី អាយុ ២៧ឆ្នាំ មុខរបរលក់សាច់គោអាំងនៅមុខ ផ្ទះបានឱ្យដឹងថា នៅវេលាព្រឹកកើតហេតុ រូបនាងបានចេញទៅផ្សារដើម្បីទិញអីវ៉ាន់យកមកលក់នៅផ្ទះហើយមុនចេញទៅផ្សារ រូបនាងបានទៅសួរឪពុកមាថា ចង់ហូបអី មកពីផ្សារវិញទិញអីឱ្យហូប ប៉ុន្តែឪពុកមា បាននិយាយប្រាប់ថា ហូបអីលែងកើតរយៈ ពេលមួយអាទិត្យមកហើយ។ បន្ទាប់មកនាងក៏បានចេញទៅផ្សារបាត់ទៅ ។

ក្មួយស្រីបានបន្តទៀតថា ពេលនាង ត្រឡប់មកពីផ្សារវិញបានទិញនំបញ្ចុកមួយ ចានយកទៅឱ្យឪពុកមាហូប ស្រាប់តែឃើញ គាត់យកក្រមាចងកនឹងក្បាលគ្រែដេក ហើយរមៀលធ្លាក់ទៅខាងក្រោមស្លាប់បាត់ ទៅហើយក៏ស្រែកឆោឡោបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់អ្នកជិតខាងមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិតនិត្យដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹង ថា បុរសដែលចងកជាមនុស្សមានស្រីញីច្រើននាក់និងមានប្រពន្ធនៅកម្ពុជាក្រោមម្នាក់និងនៅម្តុំពោធិចិនតុងម្នាក់ ប៉ុន្តែដោយ សារតែគាត់ជាមនុស្សមានស្រីច្រើនពេក រហូតឆ្លងជំងឺអេដស៍មានរូបរាងកាយស្គមស្គាំងនៅសល់តែស្បែកដណ្តប់ឆ្អឹងលែងមានប្រពន្ធកូនមើលថែក៏បានសុំផ្ទះបងថ្លៃស្រីស្នាក់នៅបានរយៈពេល២ខែ ប៉ុន្តែជាងមួយអាទិត្យកន្លងកមកនេះស្ថានភាពអ្នក ជំងឺបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដុនដាបអត់ មានអ្នកមើលថែធ្វើឲ្យគាត់តូចចិត្តក៏ចងកសម្លាប់ខ្លួនតែម្តង ។

សពត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកហើយសាកសពត្រូវបានអ្នកជិតខាងចូលបុណ្យបន្តិចបន្តួចយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ ៕ ហេង នរិន្ទ្រ

ase


ចែករំលែក៖