ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនិងរដ្ឋបាលព្រៃឈើបង្ក្រាបកន្លែងឈ្មួញលាក់ឈើ២កន្លែងរឹបអូសឈើស្រឡៅនិងផ្ចឹក៩,៥៩៧ម៉ែត្រគូប

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សមត្ថកិច្ចជំនាញរដ្ឋ បាលព្រៃឈើកំពង់ស្រឡៅ ម្លូព្រៃ និងកម្លាំងសមត្ថកិច្ចស្រុកដឹកនាំដោយលោកសេងលាងនាយសង្កាត់កំពង់ស្រឡៅម្លូព្រៃឆែប និងប្រធានភូមិរួមទាំងមេឃុំបានចុះរឹបអូស ឈើប្រភេទផ្តៀកនិងផ្ចឹកដែលឈ្មួញលាក់ទុកចំនួនពីរកន្លែងបានជាង៩ម៉ែត្រគូបកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅតាម បណ្តោយផ្លូវជាតិលេខ៩ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

មន្ត្រីសង្កាត់កំពង់ស្រឡៅម្លូព្រៃឆែបបានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ថាឈើដែលរឹបអូសបាននោះមន្ត្រីជំនាញបាន វាស់វែងឃើញថាមានឈើអារប្រភេទលេខ២ផ្តៀកចំនួន១២៣សន្លឹកស្មើនឹង ៦,១៦២ម៉ែត្រគូប ។ ឯទីតាំងមួយកន្លែងទៀតមានឈើអារប្រភេទលេខ២ផ្តៀកចំនួន៥០សន្លឹកស្មើនឹង១,២៨១ម៉ែត្រគូបនិងឈើអារប្រភេទលេខ១ផ្ចឹកចំនួន១៦ដើមស្មើនឹង២,១៥៤ម៉ែត្រគូប ។

មន្ត្រីដដែលបន្ថែមថាសរុបទាំងពីរទីតាំង មានចំនួន៩,៥៩៧ម៉ែត្រគូបក្នុងនោះមានឈើអារ ប្រភេទលេខ២ផ្តៀកចំនួន១៧៣សន្លឹកស្មើនឹង៧,៤៤២ម៉ែត្រគូបនិងឈើអារប្រភេទលេខ១(ផ្ចឹក)ចំនួន១៦ដើមស្មើនឹង២,១៥៤៩ម៉ែត្រគូបហើយបានដឹកជញ្ជូនយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារដើម្បីបន្តនីតិវិធី ៕ សហការី

prasvihaer-2-copy


ចែករំលែក៖