ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX330 បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យកង់ទើរជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រថយន្តឡិចស៊ីសRX330 មួយគ្រឿង បានបើកបរសង្ស័យស្រវឹង ហើយធ្វើដំណើក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តដាច់កាឡេកង់មុខខាងឆ្វេងគងនៅលើរបាំងថ្មទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើនិងខ្លួនឯង។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ នៅចំណុចមុខមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាកឡិចសុីស RX330 គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-3669 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើតាមបណ្តោយផ្លូវម៉ោសេទុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយស្របពេលអ្នកបើកបរទំនងជាស្រវឹងមើលមិនឃើញរបាំងថ្មពុះចែកទ្រូងផងនោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កឡើងលើទ្រូងផ្លូវគល់ជាប់កង់មួយចំហៀង ទៅមុខលែងរួច សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះមិនបណ្តាលអោយអ្នកដំណើនិងម្ចាស់រថយន្តបង្ករងរបួសឡើយ គឺគ្រាន់តែខូចខាតរថយន្តបង្កតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖