ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកអ្នកញៀនថ្នាំដើរតាមផ្លូវស្លាប់យ៉ាងអាណោចអាធ័មរួចគេចបាត់

ចែករំលែក៖

ភ្នំពេញ: រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកយុវជនម្នាក់ ដែលគេដឹងថាបែកថ្នាំដើរពេញផ្លូវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចរថយន្តបង្ក បានបើកគេចបាត់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់នេះដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយឧស្សាហ៍បែកថ្នាំមិនស្គាលឈ្មោះនិងអាសយដ្ឋានមានអាយុជាង២០ឆ្នាំបានដើររាំពេញផ្លូវ នៅម្តុំផ្លូវលេខ៦០ម៉ែត្រ។ លុះនៅថ្ងៃកើតហេតុ ដោយសារផ្លូវមានសភាពងងឹតផង ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពេញទំហឹង បណ្តាលឲ្យបោកក្បាលទៅនឹងថ្នល់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កហេតុ បានបើករត់គេចបាត់ស្រមោលតែម្តង ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្ត ដើម្បីរង់ចាំការក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ តែបើមិនមានគ្រួសារមកទេ ខាងវត្តគេនឹងរៀបចំធ្វើបូជាទុកឆ្អឹងឲ្យក្រុមគ្រួសា ៕ ប្រាថ្នា

 

%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%85%e1%9e%b6%e1%9e%80%e1%9f%8b%e1%9f%a1%e1%9f%a1 %e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%85%e1%9e%b6%e1%9e%80%e1%9f%8b%e1%9f%a1%e1%9f%a2_1


ចែករំលែក៖