ព័ត៌មានទាន់ហេតុការណ៍៖

ដោះគ្រឿងអលង្ការតម្លៃជាង៧០០ដុល្លារទុកក្នុងថង់ខ្មៅ ចោរលួចបាត់ទៅប្តឹងនគរបាលឲ្យជួយ

ចែករំលែក៖

ភ្នំពេញ: កាលពីម៉ោង១១ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ កម្មការិនីស្រស់ស្អាតម្នាក់ បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធោសែនជ័យដើម្បីឱ្យជួយស្វែងរក និងវែកមុខជនសង្ស័យ ដែលលួចបាន គ្រឿងអលង្ការរបស់នាងសរុបជាទឹកប្រាក់ជាង៧០០ដុល្លារគ្រាដែលនាងដោះដាក់លើតុកាលពីយប់ ។

មន្រី្តនគរបាលប៉ុស្តិចោមចៅបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សោ វណ្ណី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ។

នារីរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ គាត់បានដោះគ្រឿងអលង្ការមានខ្សែកមួយខ្សែ ក្រវិលមួយគូ និងខ្សែដៃមួយគូចេញពីខ្លួនដាក់ចូលក្នុងថង់ខ្មៅមួយ ដើម្បីងាយស្រួលលាបឡេខ្លួនប្រាណរួចក៏ដេកលង់លក់ទៅ។ លុះព្រឹកឡើងនាងបានឆែកក្នុងថង់ខ្មៅនោះមើល ស្រាប់តែមិនឃើញគ្រឿងអលង្ការ ដែលខ្លួនបានទុកកាលពីយប់ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងបន្ទប់មកចោមរោមមើលត្រៀបត្រា។

នាងបន្តថា បន្ទាប់ពីដឹងថាគ្រឿងអលង្ការបាត់ ខ្លួន (នារីជនរងគ្រោះ) បានសង្ស័យទៅលើនារីម្នាក់ ត្រូវជាក្មួយរបស់អ្នកមើលការខុសត្រូវផ្ទះជួលកន្លែងកើតហេតុខាងលើតែម្តងដែលជាអ្នកលួច។បន្ទាប់មកគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីឱ្យនគរបាលជួយស្វែងរក និងវែកមុខជនល្មើស ដើម្បីចាត់ការទៅតាមច្បាប់ តែមិនដឹងថា សមត្ថកិច្ចរកឃើញគ្រឿងអលង្ការ ដែលចោរលួចទៅនោះឃើញមកវិញដែរឬយ៉ាងណានោះទេ គ្រាដែលគាត់ដាក់ការសង្ស័យទៅលើនារីម្នាក់នោះ ៕  ប្រាថ្នា

 

%e1%9e%85%e1%9f%84%e1%9e%98%e1%9e%85%e1%9f%85


ចែករំលែក៖