ភ្នំពេញ៖ យុវជនម្នាក់រួមជាមួយ និងថ្នាំញៀន ១០កញ្ចប់តូចត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនក្រោយចុះធ្វើរដ្ឋបាល។
កិច្ចប្រតិបត្តិការណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង ១១និង ១៥នាទីថ្ងៃទី ៧ខែមករាឆ្នាំ ២០១៧ស្ថិតនៅក្រុមទី១ភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រតិបត្តិការនេះផងដែរដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ បានសហការជាមួយលោក ម៉ៅ សាវឿន មេប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ និងមានការចូលរួមជាមួយកម្លាំងអន្ដរាគមន៍ និង កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង បានចុះរដ្ឋបាលនៅទីតាំងខាងលើ ហើយបានធ្វើការចែកឆេរនូវផ្ទះជនសង្ស័យមោះមឿន ចាន់មករ៉ាអាយុ២២ឆ្នាំ អាយុ២២ឆ្នាំ មុខរបរអ្នកអ៊ុតសក់ស្នាក់នៅកន្លែងកើតហេតុខាងលើ ក៏បានរកឃើញនូវគ្រឿងញៀន ១០កញ្ចប់តូចនៅក្នុងផ្ទះយវជនខាងលើ។
បន្ទាប់ពីធ្វើការឆែកឆេររួចមកខាងសមត្ថកិច្ចបាននាំយកជនសង្ស័យ រួមជាមួយនិងវត្ថុតាងមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យ ដើម្បីធ្វើការសួរនាំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធីបន្ដ៕ ភារ៉ា ដង្កោ