ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសម្នាក់ដោយសារជនពាលកាប់ប្រហារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធនិងកូន ០២នាក់ នៅក្នុងមន្ទីរពេទ្យព្រះសីហនុ អតីតៈមន្ទីរពេទ្យមិត្តភាពកម្ពុជារុស្សី ហៅមន្ទីរពេទ្យសូវៀត នាវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមករា ២០១៧ នៅឯរាជធានីភ្នំពេញ ហើយបានដឹកសាកសពបញ្ជូនត្រឡប់មកវិញដល់លំនៅដ្ឋានស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ដដែលនេះ។

គួររំលឹកថា ហេតុការណ៍កាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់និងរបួសខាងលើ បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៦ ខែមករា ២០១៧ ត្រង់ចំណុចស្ពានឈើឆ្លងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុក៍ដូចជាសាច់ញាតិប្រាប់ថា ជនរងគ្រោះឈ្មោះ ឡេវ វី ភេទប្រុស អាយុ ៣៥ឆ្នាំ មានប្រពន្ធនិងកូនចំនួន ០២នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពបន្តថារសៀលមុនកើតហេតុជនរងគ្រោះទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍របស់កូនអ្នកភូមិក្បែគ្នា ស្ថិតក្នុងឃុំកើតហេតុ ពេលចប់កម្មវិធីត្រឡប់មកផ្ទះវិញតែជាអកុសល់ម៉ូតូបានអស់សាំងតាមផ្លូវ(រកកន្លែងចាក់គ្មាន)ក៍បានផ្ញើរនៅនិងផ្ទះបងប្អូនរួចបន្តដើរមកទៀត ខណៈនោះដែរស្រាប់តែមានមិត្តភ័ក្រជិះម៉ូតូ០១គ្រឿងឌុបគ្នា០៣នាក់ មកដល់ហៅជិះជាមួយ(ម៉ូតូមួយគ្រឿងជិះ០៤នាក់) លុះមកដល់ចំណុចកើតហេតុមានគេគប់នឹងដុំថ្មចំម៉ូតូ ខណៈនោះក្រុមរបស់ខ្លួនបានជាន់ហ្រ្វាំងម៉ូតូឈប់ ហើយជនរងគ្រោះបានចុះដើរចូលទៅសួរទាំងងងិតឈឹងថា អ្នកណាគប់អំមាញមុិញ ភ្លាមនោះស្រាប់តែជនអន់ពាលកាប់ប្រហាចំនួន ០២កាំបិតខ្វែវស្ទួនៗ ក៍ស្រែកថាជួយផងគេកាប់អាញ់ហើយ ជនអន់ពាលលើកកាំបិតបំរុងកាប់បន្ថែម តែត្រូវបានមិត្តភ័ក្រដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះហក់ទៅរង បណ្ដាលឲ្យរងរបួសដៃផងដែរ ហើយអ្នកបើកបរម៉ូតូបែភ្លើងហ្វាដាក់ផងស្រែកឲ្យអ្នកភូមិជួយផង ធ្វើឲ្យក្រុមជនអន់ពាលទាំងនោះរត់គេចខ្លួនបាត់ស្រម៉ោល ដោយបន្សល់នូវវត្ថុតាងម៉ូតូ០១គ្រឿងម៉ាក គប់ជ្រុង ពណ៏ទឹកប៊ិច ពាក់ស្លាក់លេខ ពោធិ៍សាត់ 1B 0626 ភ្លាមៗនោះត្រូវបានគេបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយរបួសចំក្បាលផ្នែកពីលើ០១កន្លែងនិងស្មារ០១កន្លែងធ្ងន់ធ្ងរពេកក៍បន្តបញ្ជូនទៅរាជធានីភ្នំពេញ។

ប្រភពដដែលបន្តទៀតថា បញ្ហាខាងលើនេះអាចជាករណីកាប់ច្រឡំច្រើន ព្រោះពលរដ្ឋនៅក្បែៗកន្លែងកើតហេតុលឺសម្លេងម៉ូតូបើកទៅមកៗរួមទាំងមនុស្សនិយាយក្សិបៗផងដូចមានផែនការអ្វីម្យាង ម្យាងទៀតក្រោយពីក្រុមជនអន់ពាលបន្សល់នូវវត្ថុតាងម៉ូតូ គេដឹងថាក្រុមនេះមានទំនាស់ជាមួយក្រុមផ្សេងនៅកន្លែងកម្មវិធីការកូនអ្នកភូមិក្បែគ្នាខាងលើ ពិសេសជាងនេះទៀតនោះជនរងគ្រោះជាមនុស្សស្លូតបូតនៅក្នុងមូលដ្ឋាន។

ទោសជាយ៉ាងណាក្តីករណីខាងលើ អាជ្ញាធរមានសមត្តកិច្ចប្រាប់ឲ្យដឹងដែរថាបានកំណត់មុខសញ្ញាអស់ហើយ ហើយកំពុងញាប់ដៃញាប់ជើងតាមចាប់ខ្លួនដើម្បីយកមកផ្ដន់ទាទោសតាមនីតិវិធី៕
បឹុម ពិន

img-20170108-wa0049 img-20170108-wa0048


ចែករំលែក៖