ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សត្វបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ជាលទ្ធផលរឹបអូសរថយន្ត៤គ្រឿង និងឈើជាច្រើនម៉ែត្រគូបប្រគល់ឲ្យបរិស្ថានជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
ករណីនេះបានធ្វើឡើងនៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៧ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា តាំងពីថ្ងៃទី៣ ខែមករា រហូតដល់ថ្ងៃទី៨ ខែមករា កម្លាំង កងរាជអាវុធហត្ថ ខេត្ត ពោធិ៍សាត់ និងកម្លាំងកងរាជអាវុធហត្ថកើផ្ទៃប្រទេស ចំនួន ៣៥នាក់ រថយន្ត ចំនួន ០៨ គ្រឿង គោយន្ត ចំ នួន ០១ គ្រឿង ម៉ូតូ ចំនួន ០៦គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ ឯក សូ សុវណ្ណឌី មេបញ្ជាការរង ជានាយសេនាធិការកងរាជអាវុធហត្ថ ខេត្ត ពោធិ៍សាត់ សហការជាមួយ កម្លាំងបរិស្ថានជំរកសត្វព្រៃភ្នំឱរ៉ាល់រុករកទីតាំង ប្រព្រឹត្តបទល្មើសព្រៃឈើនៅស្ទឹងតាសាយស្ថិតក្នុងភូមិ ក្សេត្របូរី ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា ជាលទ្ធផល កម្លាំងកងរាជអាវុធហត្ថបានដកហូតឈើអារសន្និធិ ប្រភេទ(ធ្នង់) ចំនួន ៣១០ កំណាត់ ស្មើនិង ៥០,៩៣១ ម៉ែត្រគូប រទេះកង់ឡាន ចំនួន ០៤ គ្រឿង និងធ្វើការអប់រំប្រជាពលរដ្ឋ ចំនួន ០៤ នាក់ រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
វត្ថុតាងខាងលើនេះ ត្រូវប្រគល់ឲ្យបរិស្ថានជំរកសត្វព្រៃភ្នំឱរ៉ាល់ ៕ ប៉ឹម ពិន