ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់សុីវាលស្បូវ២៤ម៉ោងបើកបុករង្វង់មូលវិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដតាក់សុីរបស់ក្រុមហ៊ុនវាលស្បូវ២៤ម៉ោងមួយគ្រឿង បានបើកបរយ៉ាងលឿនដូចហោះ បានជ្រុលទៅបុកនិងរង្វង់មូលវិមានឯករាជ្យបណ្ដាលឲ្យរងការខូចខាត ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចជាប់រវង្វង់មូលវិមានឯករាជ្យក្បែរផ្ទះសម្ដេច ស្ថិតក្នងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តានប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ គេសង្កេតឃើញរថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AL.2262 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណៈដល់ចំណុចកើតហេតុខាងលើមិនព្រមបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកនិងរង្វង់មូលវិមានឯករាជ្យ បណ្ដាលឲ្យបែកបាក់ស្មួកចំនួន២ ហើយរថយន្តបង្កបានកល់ជាប់និងរង្វង់មូលទៅមុខលេងរួច។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានបើកទ្វារចុះរត់ខ្លួនបាត់ស្រមោល បន្ទប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចុះមកវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ

img_8692 img_8694 img_8697 img_8705 img_8706


ចែករំលែក៖