ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ពីបទប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ បានឃាត់ខ្លួនយុវជនម្នាក់ជាក់ស្តែង ពីបទប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៩៧បេ ផ្លូវលេខ ១៥០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ បិន សុវណ្ណបញ្ចរូឌ ហៅ កែវ ដារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ ពិតប្រាកដ ស្នាក់នៅអាណាថា ដេកចល័ត ។ វត្ថុតាងដែលបានចាប់យក ៖ ក្រាមពណ៌សថ្លា មួយ កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ តារា

img_3918 img_3919


ចែករំលែក៖