ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ សហការនិងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យចាប់ខ្លួនកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចទល់មុខសាលាមតេ្តយ្យភ្នាត ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបាននិយាយថា ជនសង្ស័យមានឈ្មោះ នៅ សម្បតិ្ត ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទះលេខNW100 ផ្លូវ២១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្នុងនោះសមតិ្ថកិច្ចយើងបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លាចំនួន៨កញ្ចប់ថង់តូច។

សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរនាំរួចសមត្ថកិច្ចប៉ុស្តិ៍ក៏បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ តាឡឹម

se


ចែករំលែក៖