ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបាន កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ពីបទប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រភេទម្សៅក្រមសរថ្លា ( ម៉ាទឹកកក )។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងកាលពីវេលាពីវេលាម៉ោង០៣ និង ៣៥នាទី ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្លូវជាតិលេខ១៥១ ភូមិ សំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យគឺកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនលុះដល់ម៉ោងកើតហេតុខាងលើក៍ប្រទះឃើញជនសង្ស័យចំនួន០២នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់កន្លែងកើតហេតុកំលាំងសម្ថកិច្ចក៍បានហៅអោយឈប់ដើម្បីត្រួតពិនិត្យ ហើយក៍បានត្រួតពិនិត្យឃើញថ្មាំញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់នៅលើខ្លួនជនសង្ស័យឈ្មោះ យឹម សារ៉ែន ហើយក៍បាននាំខ្លួនជនសង្ស័យទាំង០២នាក់មកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបន្តដើម្បីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបន្តឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សាំង ពន្លឺ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ ចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ជនសង្ស័យទី២ឈ្មោះ យឹម សារ៉ែន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។ជនសង្ស័យទាំង២នាក់ត្រូវបានជាប់ចោទពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉្សៅក្រាមសថ្លា ( ម៉ាទឹកក )ចំនួន១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកំពុងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ ព្រែកជ័យ