ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជិះម៉ូតូ ឌុបប្អូនស្រីទៅផ្ទះ បុករថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅកន្លែង រីឯនារីម្នាក់ទៀតត្រូវជាប្អូនជីដូនមួយបាក់ជើងខាងឆ្វេងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារជិះម៉ូតូលឿនទៅបុកពីក្រោយរថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០យប់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧លើតំណាត់ ផ្លូវសហព័ន្ធរ៉ុស្សី មុខក្រុមហ៊ុនលក់រថយន្ត NISSAN ស្ថិតក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ លី ឆាយហុង អាយុ២១ឆ្នាំភេទប្រុស មុខរបរបុគ្គលិកក្រុមលក់គ្រឿងបន្លាស់ទូរស័ព្ទ រីឯនារីត្រូវជាប្អូនជីដូនមួយរងរបួសបាក់ជើងមានឈ្មោះ តាល់ ស្រីណុច អាយុ២០ឆ្នាំ ធ្វើការជាមួយគ្នា ស្នាក់នៅផ្ទះភូមិតាំងកសាងខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ទាំង២នាក់ជិះម៉ូតូម៉ាក ស្ស៊ុយស៊ីគីនិចពណ៍លឿង ពាក់ស្លាក់លេខភ្នំពេញ 1FF-0575 ធ្វើដំណើរពីកើតទៅលិច បើតាមសម្តីរបស់សាច់ញាតិប្រាប់អោយដឹងថា ជនរងគ្រោះទើបនឹងចេញពីខួបកំណើតមិត្តភក្តិ។

ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសាមុយឯកជនមកដឹកទៅសង្គ្រោះ ដោយឡែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនឹងម៉ូតូបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសហការជាមួយជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រងចាំការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖