ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ខណៈរូបគាត់ជិះម៉ូតូមិនគោរពភ្លើងស្តុប ត្រូវរថយន្តដែលបើកផ្លូវអាទិភាពបុកចំពីចហៀងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្តុបផ្សារដើមគរ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងកើតហេតុនោះគឺ យុវជនម្នាក់បានជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ1D.5854 ធ្វើដំណើរតាមបណ្ដោយផ្លូវ217 ទិសដៅពីលិចមកកើតហើយបានបានជិះឆ្លងស្ទុបផ្សារដើមគរ ទាំងស្តុបនោះនៅភ្លើងក្រហម ខណៈនោះស្របពេលដែលមានរថយន្តHILUX REVO ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2AG.5136 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បួងបានបើកឆ្លងស្តុប(ផ្លូវអាទិភាព) ក៏ជ្រុលចង្កូតទៅបុកម៉ូតូចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ដែលម្ចាស់ម៉ូតូរងរបួសធ្ងន់។ ចំណែកឯម៉ូតូគៀបជាប់នៅក្រោមរថយន្ត ធ្វើឲ្យរថយន្តទៅមុខលេងរួច។
ក្រោយពេលកើត យុវជនម្នាក់ដែលបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យឯកជនភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមក វាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕ ភារ៉ា ដង្កោ