ខេត្តស្វាយរៀង៖ ប្រុស ស្រី៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតឃាត់ខ្លួន តាមពាក្យបណ្ដឹងតាមម្ចាស់ផ្ទះសំណាក់ពាក់ពន្ធ័នឹងករណីជួញដូថ្នាំញៀន។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលា ម៉ោង២០និង១៥នាទីស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់ក្រុងបាវិត ។
តាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ដោយបានទទួលពត៌មាន ពីម្ចាស់ផ្ទះសំណាក់យីហោ ថៃ អាង ថា មានករណីជួញដូរគ្រឿងញៀនមួយកើតឡើង សមត្ថកិច្ចបានចុះទៅដល់ ឆែកឆេរក្នុងបន្ទប់លេខ០០៣A ឃើញមានមនុស្សចំនួន ០៣នាក់ ឈ្មោះជិន ជៀវអាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះលេខ៥៣៣ ផ្លូវជាមមិនជី បណ្ដុល៧ ក្រុងហូជីមិញ, ឈ្មោះម៉ា កូហ្វ៊ែង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន មានទីលំនៅប្រទេសចិន និងឈ្មោះ ចឹង ធីទៀកញ៉ុង អាយុ២៦ឆ្នាំភេទស្រីជនជាតិវៀតណាម មានទីលំនៅខេត្តតៃនិញ ប្រទេសវៀតណាម ក្នុងបន្ទប់លេខ០០៣A និងធ្វើការ ឆែកឆេរ សមត្ថកិច្ចបន្តថា ក្រោយឃាត់ខ្លួនបានឆែកឆេររកឃើញវត្ថុតាងមួយចំនួនរួមមាន៖ រកឃើញថ្នាំញៀនម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (ធំ០១កញ្ចប់ តូច០២កញ្ចប់)ស្មើចំនួន៤០.៧៥ក្រាម ទូស័ព្ទចំនួន៦គ្រឿងប្រាក់ដុងចំនួន១,600,000ដុង ប្រាក់ដុល្លារចំនួន៣១USD ថ្នាំគ្រាប់ចំនួន៣គ្រាប់ ជញ្ជីងថ្លឹងមួយនឹងមានសម្ភារ:ប្រើប្រាស់គ្រឿងញ្ញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច នគរបាលឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងតាមនិតិវិធី ៕ យឹម សុថាន