ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលក់ ចែកចាយ​ថ្នាំញៀនម្នាក់ ត្រូវនគរបាលចាប់ខ្លួនជាមួយថ្នាំញៀន៦​កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២៣ នៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានបង្រ្កាបអំពើជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀម សុវណ្ណារិទ្ធ(ហៅ ភ័ក្រ) ភេទប្រុស អាយុ៣៣ឆ្នាំ ។

ជាមួយនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ធំ និង ៥ កញ្ចប់តូច ,ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ៕ ឆ្លាម សមុទ្រ

unnamed-1 unnamed


ចែករំលែក៖