ព័ត៌មានទាន់ហេតុការណ៍៖

ថៃនរះពិទូ និងភរិយាត្រូវចាប់ខ្លួនពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ អតីតតារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីតារារូបនេះ និងបក្ខពួកជាច្រើននាក់ ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការចាប់ខ្លួនព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន។ ក្រៅពីលោកក៏មានភរិយាគឺអ្នកនាង អោករតនះប៉ុណ្ណិកា និងបក្សពួកមួយចំនួនទៀតផងដែរដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ការចាប់ខ្លួនតារាសម្តែង និងបក្សពួកនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោ ដឺសោនហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថាពួកគេបានផ្តប្រើប្រាស់រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។មន្ត្រីសមត្ថកិច្ចខេត្ដបាត់ដំបងដឹកនាំដោយលោកប៉ង់ចាន់សុយុទ្ធារានៅនេះបានចុះទៅបង្រាប និងបិទទីតាំងខាងលើភ្លាមៗផងដែរ ។

លោកស៊ានសុណាល់នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាននិយាយអោយដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងបង្ការបង្ក្រាបរួមនិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តការបង្ក្រាបករណីផ្តល់ទីកន្លែងអោយប្រើប្រាស់រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចខារ៉ាអូខេយីហោដឺសោនហ្វាមីលីស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

លោកនិយាយទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះក្នុងបទល្មើសជាក់ស្ដែងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលក្នុងនោះពិតជាមានតារាសម្តែង ថៃ នរៈពិទូពិតមែន។ យោងតាមរបាយការណ៍របស់មន្ត្រីសមត្ថិកិច្ចបានបញ្ជាក់ថា ជនទាំង៦នាក់នោះ រួមមានទី ១ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភាប៊ុន ហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ ឈ្មោះហាប់ សុវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្រុងបាត់ដំបង។ ទី៥ឈ្មោះ អោក រតនះប៉ុណ្ណិកា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។

ចំណែកឯវត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទ កេតាមីន(KETAMINEខេ )ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម,ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២, ថ្នាំអំពូលDiazepamចំនួន២អំពូល,ថ្នាំគ្រាប់ZEPAMចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធខាងលើ រួមនឹងវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកទីតាំងផ្តល់កន្លែងអោយប្រើប្រាស់រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានបិទទ្វារនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។

នេះគឺជារឿងថ្មីដ៏ភ្ញាក់ផ្អើលបន្ទាប់ទៀតក្រោយពីតារាសម្តែងរូបនេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីអំឡុងកក្កដាឆ្នាំ២០១៦ ក្រោយពីអតីតតារាសម្តែង និងជាFreshie Boy លោកថៃនរពិទូរ ត្រូវបានម្ចាស់ហាងបញ្ចាំមួយនៅភ្នំពេញ ប្រកាសឲ្យចូលខ្លួនដោះស្រាយ បញ្ហាលុយជាបន្ទាន់ ក្រោយពីអតីតតារាសម្តែងខាងលើខកខានក្នុងការយកលុយទៅបង់តាមការកំណត់៕ វឌ្ឍនា

131 132 133 135 img_0725 img_0740 se untitled-1


ចែករំលែក៖