ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញប្រជុំបូកសរុបការងារ ២០១៦ ទិសដៅការងារ២០១៧ ផ្តោតលើវិស័យមនុស្សធម៌៤ ដើម្បីឈានទៅសម្រេចសមិទ្ធផលនៅ ឆ្នាំខាងមុខឲ្យល្អ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧នេះសាខាកាក បាទក្រហមរាជធានីភ្នំពេញ ផ្តោតទៅលើវិស័យមនុស្សធម៏ ចំនួន៤ ដើម្បីឈានសម្រេចឲ្យបាន នូវសមិទ្ធផលថ្មី ៗ នៅក្នុងបណ្តាឆ្នាំ ខាងមុខ និងធ្វើយ៉ាងណាឲ្យសាខាកាកបាទក្រហម រាជធានី ភ្នំពេញ ទទួលបានការគាំទ្រពីមហា ជន និងសប្បុរសជន ជាច្រើនទៀត ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋបាលរាជធានីភ្នំពេញ ។

លោក ប៉ា សុជាតិវង្ស បាន បញ្ជាក់ថា ៖ ក្នុងនាមសាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដោយផ្ទាល់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានប្រើប្រាស់ធនធានរបស់ខ្លួន ក្នុងការឆ្លើយតប ចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវ បេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានពឹង ស្រ្តីមេម៉ាយទុរគត ស្រ្តីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ជាពិសេសអន្តរាគមន៍បានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរ ជាដើម។

លោកបន្ដថា ជាក់ស្តែងក្នុងឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបំពេញ ការងារយ៉ាងសកម្ម ដោយបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជា ពលរដ្ឋរាប់ពាន់គ្រួសារ ហើយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ តាមរយៈកញ្ចប់អំណោយបែងចែងរបស់ថ្នាក់កណ្តាល ក៏បានចុះសកម្មភាពក្នុង មូលដ្ឋានរបស់ខ្លួនជាប់ជាប់ប្រចាំដូចភ្លៀងរលឹម។

លោកបន្តថា ៖ ការទាក់ទាញ បាននូវរបស់សប្បុរសជនគ្រប់ទិសទី គឺជាទស្សនវិស័យសម្រាប់ដំណើរ ការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់សាខា អនុសាខា ហើយសមិទ្ធផលការងារ ដែលសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំ ពេញ សម្រេចបានក្នុងឆ្នាំ២០១៦ ក៏ដូចជាបណ្តាឆ្នាំកន្លងមក គឺពិតជាមិនអាចកាត់ផ្តាច់ពីការដឹកនាំនិងការណែនាំជាប់ជាប្រចាំរបស់សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប្រធាន។

ក្នុងឱកាសនោះដែរ លោកស្រីឡោក ខេង អនុសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់អំពីទិសដៅការងារសម្រាប់ឆ្នាំ២០១៧ សម្រាប់វិស័យគ្រប់គ្រងគ្រោះមហន្តរាយ វិស័យសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ វិស័យលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ វិស័យអភិវឌ្ឍន៍ស្ថាប័ននិងធនធានមនុស្ស ។

លោកស្រីបានស្នើឲ្យអង្គប្រជុំចែករំលែកមេរៀន បទពិសោធន៍ ដែលបានអនុវត្តកន្លងមកឲ្យផុលផុស ក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា៕ សំរិត

image7

image1 image2 image3 image4 image5 image6
image8 image9 image10


ចែករំលែក៖