ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថិច្ចចាប់មេឆ្នោតតូចតាច មិនទាន់ឃើញបង្រ្កាបកន្លែងធំៗ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គេសង្កេតឃើញថា សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ជាមួយនិងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងធ្វើការបង្ក្រាបល្បែងស៊ីសង ចាក់កន្ទុយលេខ ដោយបានចាប់បានមេឆ្នោតកំប៉ិកកំប៉ុក តាមភូមិ ចំពោះទីតាំងធំៗ នៅមិនទាន់បានបង្រ្កាបនោះនៅឡើយទេ ។

ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណ១៤និង៣០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧បានចុះបង្ក្រាបករណីល្បែងស៊ីសង (កត់កន្ទុយលេខ) មួយកន្លែងឃាត់ខ្លួនស្ត្រីអ្នកកត់ឆ្នោតបានម្នាក់នៅមុខរោងចក្រ(M.V) ក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីជាអ្នកកត់កន្ទុយលេខដែលត្រូវឃាត់ខ្លួននេះឈ្មោះវ៉ាន់ស៊ីអាយុ៣៧ឆ្នាំមានទីលំនៅភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង។ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមានក្រដាស់កត់កន្ទុយលេខ៣ដុំ, លុយដុល្លារ១២៥ដុល្លារ, លុយខ្មែរ៣៦ម៉ឺនរៀល, ទូរស័ព្ទ៣គ្រឿង, ម៉ាស៊ីនគិតលេខ២គ្រឿងនិងសៀវភៅកត់លេខ៤ក្បាល។

មជ្ឈដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំងបានលើកឡើងថា មេឆ្នោតដែលសមត្ថកិច្ចឃាត់ចាប់មកមនេះ ជាមេឆ្នោតតូចតាចដើរកត់នៅតាមភូមិប៉ុណ្ណោះ ចំពោះមេឆ្នោតដែលធ្វើមានធ្វើបាន មានទីតាំងច្បាស់លាស់នោះ នៅពុំទាន់ឃើញសមត្ថកិច្ចទៅដល់នោះទេ ហើយទីតាំង ទាំងនោះនៅតែបើកទ្វារទទួលកត់កន្ទុយលេខដដែល ដូចជានៅហាងកាហ្វេនៅក្រោមដើគគីជិតទីលានបាល់ទាត់ខេត្ត ផ្ទះសំណាក់លីហួរ បេនរឺម៉ក និង មានទីតាំមួយចំនួនទៀត ដូចជានៅក្នុងផ្សារលើជាដើម ដែលទីតាំងទាំងនេះ គេមានអ្នកទៅលេងហូរហែរ ខ្លះជាសមត្ថកិច្ចផងដែរ ។

ករណីនេះត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា ការចាប់របស់សមត្ថកិច្ច គ្រាន់តែដូច ពាក្យស្លោកថា ចាប់មួយគំរាម១០០ប៉ុណ្ណោះ ប៉ុន្តែមួយដែលសមត្ថកិច្ចចាប់នោះ គ្រាន់តែជា អ្នករងគ្រោះពីមេឆ្នោតធំៗប៉ុណ្ណោះ ។ ក្រោយពីចាប់មេឆ្នោតតូចតាចនេះ គឺគ្រាន់តែបង់លុយទៅសមត្ថកិច្ច ដែលគេហៅថាពិន័យ រួចអោយទៅផ្ទះវិញធម្មតា ។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង កំពង់រង់ចាំមើលថា តើទីតាំងធំៗនឹងត្រូវសមត្ថកិច្ចឃាត់ខ្លួនដូចមេឆ្នោតតូចតាចដែលកត់តាមភូមិដែលឬអត់ ៕ ចន្ថា

se (1) se (2) se (3)


ចែករំលែក៖