ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីគូស្នេហ៍មួយគូបានរស់នៅជាមួយគ្នារយះពេល៥ឆ្នាំមកហើយ ដោយសារតែខាងប្រុសរករឿងវាយដំស្ទើររាល់ថ្ងៃ ទើបខាងស្រីទ្រាំលែងបាន ចុះចេញអស់រយះពេល១ខែ ទើបជួបបុរសកម្មកររោងចក្រម្នាក់ទៀត និងស្រឡាញ់គ្នា ពេលកំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ស្រាប់តែបុរសជាសង្សារដើមឃើញជិះម៉ូតូដេញវាយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ហៅទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១២ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅមុខផ្សារឯករាជ្យ១ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាគូស្នេហ៍ទី១ ឈ្មោះ ប្រាក់ កុសល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបយាមផ្ទះសំណាក់គីម ហេង ម្តុំមុខផ្សារត្រពាំងថ្លឹង(ផ្សារយាយម៉េវ)មានសរុកកំណើតនៅ ភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ចំណែកនារីជាសង្សារ ឈ្មោះ អិន ស្រីតឿ ហៅ អារ៉េន អាយុ៣០ឆ្នាំ មុខរបបំរើការងារនៅមជ្ឈមណ្ឌលកំសាន្តឌីយ៉ាម៉ង់ ផ្លូវវេងស្រេង ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារកាណាស៊ីធី មានស្រុកកំណើតនៅខេត្តកំពង់ធំ ។ ចំណែកបុរសទី៣មិនបានស្គាល់ឈ្មោះគ្រាន់តែដឹងថា ធ្វើការរោងចក្រ ។
តាមការរៀបរាប់ពីបុរសឈ្មោះ ប្រាក់ កុសល់ បានអោយដឹងថា រួបគេ និងឈ្មោះ អិន ស្រីតឿរ បានស្គាល់គ្នារយៈពេល៥ឆ្នាំមកហើយ ដោយរស់នៅជាមួយគ្នា លុះមកដល់អំឡុង១ខែក្រោយនេះ នារីនោះបានចាកចេញពីគេដោយមិនបានប្រាប់ពីមូលហេតុ។
ប្រភពដដែលបានបន្តថា លុះដល់វេលាកើតហេតុ រួបគាត់បានប្រទះឃើញនារីជាសង្សារបានជិះម៉ូតូអោបគ្នាជាមួយប្រុសថ្មី ទើបមានចិត្តប្រចណ្ឌ ក៏ជិះម៉ូតូដេញតាមតាំងពីមុខផ្សារត្រពាំងថ្លឹង រហូតដល់មុខផ្សារឯករាជ្យ១ ស្ទាក់ម៉ូតូខាងមុខវាយ២ទៅ៣ដៃតែម្តង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឃាត់មកប៉ុស្តិ៍សួរនាំ។
បើតាមសម្តីឈ្មោះ អិន ស្រីតឿរ ហៅ អារ៉េន បានអោយដឹងថា រួបនាង ជាស្រីមេម៉ាយអស់រយៈពេល៦ឆ្នាំមកហើយ ដោយមានកូន២នាក់ប្រុសម្នាក់ ស្រីម្នាក់ ហើយក្រោយមកទើបជួបគ្នាជាមួយឈ្មោះ ប្រាក់ កុសល រស់នៅជាមួយគ្នា៥ឆ្នាំ ដោយមិនបានរៀបការនោះទេ ។
មូលហេតុនៃ ការចុះចេញពីប្តីហេងស៊យនោះ ព្រោះរួបនាងមិនដែលបានសុខស្រួលម្តងទេ ប្តីមិនបានការនោះតែងតែវាយធ្វើបានស្ទើរាល់ថ្ងៃគ្មានថ្ងៃលោះ ណាមួយរួបនាងមានផ្ទៃពោះ១ខែទៀតផង ទើបសម្រេចចិត្តចុះចេញទៅនៅជាមួយបងប្អូនមួយរយះ។
នារីខាងលើបានបន្តថា ខណៈដែលនាងចេញពីប្តីហេងស៊យ ដែលមិនបានរៀបការផងនោះ រយៈពេល១ខែក្រោយ ទើបបានស្គាល់បុរសកម្មកររោងចក្រម្នាក់ទៀតដែលចេះថ្នាក់ថ្នមរួបនាង ទើបសម្រេចចិត្តរស់នៅជាមួយ ខណះពេលដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែឈ្មោះប្រាក់ កុសល់ ជិះម៉ូតូមកស្ទាក់ពីមុខតែម្តង ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងហៅអ្នកទាំង៣មកសួរនាំនៅប៉ុស្តិ៍ចោមចៅអប់រំ និងធ្វើកិច្ចសន្យាលែងអោយបុរសទី១មករវីរវល់នារីរងគ្រោះទៀត ហើយក៏អោយទៅផ្ទះរៀងៗខ្លួនតែម្តង ៕ សុខាសែនជ័យ
សង្សារនាងក្រោយ ជាកម្មកររោងចក្រ
សង្សារមុន ដែលវាយដំគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ