ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបញ្ច្រាសទិសដៅចរាចរបត់មិនប្រយ័ត្នបុកម៉ូតូ១គ្រឿងរងរបួសបាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល ខណៈមានរថយន្ត១គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបត់ទៅបុកទាំងកំរោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង ០០នាទី ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំនុចផ្លូវ១៩៧៧ កែងនិងផ្លូវ ហាណូយ សង្កាត់ភ្នំពេញថ្នី ភូមិរោងចក្រ ខណ្ឌសែនសុខ។

តាមប្រភ័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កមួយគ្រឿងម៉ាករេហ្វពណ័ ស ពាក់ស្លាកលេខភ្នំពេញ ២Q 7408 បើកបរដោយនារីម្នាក់មិនស្គាល់ឈ្នោះជិះតែម្នាក់ឯង ក្នុងទិសដៅបញ្ច្រាសទិសពីត្បូងទៅជើងក្នយងគន្លងផ្លូវគេ តាមផ្លូវហាណូយលុះមកដល់ចំនុចផ្លូវកែង១៩៧៧រថយន្តខាងលើបានបត់ស្ដាំដោយមិនប្រយត្ន័ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ័ខ្មៅពាក់ស្លាកលេខ កំពត ១B 4071 ជិះដោយបុរសពីរនាក់តាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុស្រាប់តែម៉ូតូជ្រុលទៅបុករថយន្តដែលបត់មិនប្រយត្ន័នោះបណ្ដាលអោយ ម៉ូតូជ្រុលទៅបុករថយន្តចំចំហៀងខាងមុខខាងស្ដាំបណ្ដាលអោយជនរងគ្រោះដែលជិះម៉ូតូរងរបួសបាក់ជើងខាងឆ្វេងម្នាក់និងម្នាក់ទៀតរងរបួសស្រាលតែប៉ុនោះ ហើយភ្លាមៗនោះជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន រស្មី ដឹកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជន រីងម្ចាស់រថយន្តបង្ក ហើយរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចេាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

bae (3) bae bae (1) bae (2)


ចែករំលែក៖