ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ក្រុងឃាត់ខ្លួនជនសង្ស័យបាន២នាក់ ថ្នាំ១កញ្ចប់តូច និងម៉ូតូ១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំនគរបាលអន្តរាគមន៍ក្រុង ឃាត់ខ្លួនជនសង្ស័យ លាក់សារធាតុញៀនបានចំនួន២នាក់ ថ្នាំញៀន១កញ្ចប់តូច និងម៉ូតូ១គ្រឿង កាលវេលាម៉ោង២២និង១០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យព្រះកុសមះ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពឲ្យដឹងថាជនសង្ស័យ ទី១ ឈ្មោះ សាន់ លីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល បន្ទប់លេខបី ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យទី ២ ឈ្មោះ ឆាន គង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកបិតស្កុតម៉ូតូ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ចដដែលបានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ កម្លាំងអន្តរាគមន៍កំពុងតែល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកលែត ពណ៌ស បិទស្កុតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU 0718 ជិះដោយយុវជនពីរនាក់តាមបណ្តោយផ្លូវ271 ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញម៉ូតូខាងលើជិះចេញពីចំណុចប្លុកភូមិត្រពាំងឈូក សមត្ថកិច្ចមានការសង្ស័យ ក៏បានជិះម៉ូតូប្រដេញបានឃាត់ខ្លួនសួរនាំឆែកឆេរលើខ្លួនប្រាណ ក៏ឃើញថ្នាំញៀន១កញ្ចប់តូច ប្រភេទម៉ាទឹកកក ក៏បានឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្ដង ។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងម៉ូតូ១គ្រឿង ជាមធ្យោបាយធ្វើដំណើរ បានឃាត់ខ្លួនមកអធិការដ្ឋានសែនសុខដើម្បី ធ្វើកំណត់ហេតុ និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា

dre (1) dre (2) dre (3)


ចែករំលែក៖