ព័ត៌មានទាន់ហេតុការណ៍៖

ខុនដូCasa by Meridian ៣៣ជាន់នៅ កោះពេជ្រផ្តល់គម្រោងបត់បែន ជួលដើម្បីក្លាយជាម្ចាស់

ចែករំលែក៖

ភ្នំពេញ៖ ខុនដូCasa by Meridian ៣៣ជាន់នៅក្នុងទីក្រុងកោះពេជ្របានប្រកាសបើក គម្រោងបត់បែនដំបូងគេនៅប្រទេសកម្ពុជាដែលមានឈ្មោះថាគម្រោងជួលដើម្បីក្លាយជាម្ចាស់(LEASE-TO-OWN)។នេះជាគម្រោងម្ចាស់កម្មសិទ្ធអចលនទ្រព្យដែលផ្តល់ភាពងាយស្រួលនិងផ្តល់ជូនមិនថាជាលក្ខណៈបុគ្គលគ្រួសារនិងម្ចាស់ជំនួញ គឺអាចក្លាយជាម្ចាស់អចលនទ្រព្យតាមរយៈជំហានដំបូងដោយធ្វើការជួលអចលនទ្រព្យនិងបន្ទាប់ពីរយៈពេល៣ឆ្នាំអ្នកនឹងទទួលបានជម្រើសក្នុងការទិញអចលនទ្រព្យក្នុងតម្លៃបច្ចុប្បន្ន។ចំណែកឯប្រាក់ដែលអ្នកបង់ថ្លៃជួលរយៈពេល៣ឆ្នាំ នឹងត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃប្រាក់ទិញអចលនទ្រព្យ។

ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅការិយាល័យតំណាងលក់នៅទីក្រុងកោះពេជ្រ។

លោកKoSek Yan នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុនMIH បានបន្ថែមថាដោយយល់ពីការលំបាករបស់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់គេហដ្ឋានតែមិនមានថវិកាច្រើនដើម្បីទិញយើងបង្កើតគម្រោងជួលដើម្បីក្លាយជាម្ចាស់ដ៏ពិសេសនេះឡើងនិងដើម្បីបង្កភាពងាយស្រួលនិងផ្តល់ឱកាសជូនអតិថិជនរបស់យើង អោយមានអទិភាពក្លាយជាម្ចាស់នូវគេហដ្ឋានដែលស្ថិតនីក្នុងទីតាំងដ៏មានកិត្យានុភាពនៃទីក្រុងកោះពេជ្រប៉ុណ្ណោះទេថែមទាំងផ្តល់ជូនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុដើម្បីឱ្យអ្នកក្លាយជាម្ចាស់គេហដ្ឋានថែមទៀតផង។លោកថាគម្រោងនេះអតិថិជនអាចធ្វើការបញ្ជាទិញអចលទ្រព្យបន្ទាប់ពីរយៈពេល៣ឆ្នាំនិងកាត់បន្ថយបាននូវហានិភ័យផ្នែកហិរញ្ញវត្ថុ។”

គម្រោងជួលដើម្បីក្លាយជាម្ចាស់នឹងត្រូវដាក់ឱ្យជួលទាំងខុនដូCASA by Meridian និងអគារផ្នែកពាណិជ្ជកម្មផងដែរ។អ្នកជំនួញភាគច្រើនគឺយល់ដឹងពីចំណុចនេះក៏ប៉ុន្តែដោយសារការិយាល័យមានតម្លៃថ្លៃធ្វើឱ្យក្លាយជាបន្ទុកដូច្នេះហើយអ្នកជំនួញមួយចំនួនសម្រេចចិត្តជ្រើសរើសកន្លែងដែលមិនសមស្របដែលនាំឱ្យពួកគេប្រឈមនឹងការបាត់បង់សក្តានុពលចំណូលដ៏មានតម្លៃ។លោកថាគម្រោង“ជួលដើម្បីក្លាយជាម្ចាស់”ដែលជាគម្រោងដំបូងគេលើទីផ្សារជាពិសេសគម្រោងនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចង់បានទីតាំងល្អដើម្បីឱ្យអាជីវកម្មរបស់ខ្លួនរីកចម្រើនទៅមុខនិងចង់ក្លាយជាម្ចាស់អចលនទ្រព្យ។”

គម្រោងនេះអនុញ្ញាតឱ្យបុគ្គលក្រុមគ្រួសារឬម្ចាស់ក្រុមហ៊ុនជួលកន្លែងរយៈពេល៣ឆ្នាំដំបូងនិងរីករាយជាមួយការរីកចម្រើននៃមុខជំនួញរបស់ពួកគាត់នៅទីនេះបន្ទាប់មកពួកគាត់នឹងមានជម្រើសអាចទិញខុនដូនៅក្នុងតម្លៃទីផ្សារបច្ចុប្បន្ន ។ ចំណែកប្រាក់ថ្លៃជួលដែលពួកគាត់បង់រយៈពេល៣ឆ្នាំនេះនឹងត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃប្រាក់បង់សម្រាប់ទិញអចលនទ្រព្យនេះ។ប្រសិនបើតម្លៃអចលនទ្រព្យឡើងថ្លៃតម្លៃដែលពួកគាត់ទិញគឺរក្សានៅតម្លៃបច្ចុប្បន្នដដែលហើយប្រសិនបើតម្លៃអចលនទ្រព្យធ្លាក់ចុះពួកគាត់អាចបន្តធ្វើការជួលដោយពុំចាំបាច់ធ្វើការទិញឡើយ។

លោកKoក៏បានប្រកាសផងដែរថាដើមឡើយCASA by Meridian នឹងត្រូវសាងសង់បញ្ចប់ចុងឆ្នាំ២០១៧ប៉ុន្តែពេលនេះត្រូវបានកែប្រែដោយធ្វើការដាក់លក់ជូនអតិថិជននៅខែមេសាឆ្នាំ២០១៧គឺនៅសល់រយៈពេល៣ខែប៉ុណ្ណោះគិតពីពេលនេះតទៅ។ គេហដ្ឋានមួយចំនួននឹងត្រូវបានប្រគល់ជូនអតិថិជននៅចុងខែមករា នេះនឹងបញ្ចប់ការប្រគល់ជូនទាំងស្រុងដល់អតិថិជននៅអំឡុងដើមខែមេសាឆ្នាំ២០១៧នេះផងដែរ។

គួរបញ្ជាក់ដែរថាទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនMeridian ក្នុងប្រទេសនេះទទួលបានការវិនិយោគច្រើនជាង២០០លានដុល្លារក្នុងសក្ដានុពលដ៏មានស្ថេរភាពនិងមិនអាចប្រកែកបាននៃប្រទេសកម្ពុជា។CASA by Meridian គឺជាគេហដ្ឋានស្នាក់នៅ ការិយាល័យហ និងហាងលក់ទំនិញមានកម្ពស់៣៣ជាន់ត្រូវបានសាងសង់នៅលើផ្ទៃដីជិត៥ពាន់ម៉ែត្រការ៉េ និងទំហំផ្ទៃអាគារ៦,៥ម៉ឺនម៉ែត្រការ៉េ ដែលតម្លៃសម្រាប់ការលក់ជាមធ្យមប្រមាណ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ បច្ចុប្បន្នគម្រោងមួយផ្នែកធំត្រូវបានលក់ចេញទៅដល់អតិថិជន ដែល៥០ភាគរយជាជនជាតិខ្មែរ៕ វឌ្ឍនា

IMG_2112 IMG_2116 IMG_2121 IMG_2123 IMG_2129 IMG_2131 IMG_2140 IMG_2144


ចែករំលែក៖