ព័ត៌មានទាន់ហេតុការណ៍៖

ឆេះម៉ូតូអូសរ៉ឺម៉កនៅលើស្ពានព្រែកសំរោងខាងកើត

ចែករំលែក៖

ភ្នំពេញ: ម៉ូតូសណ្តោងរ៉ឺម៉កកញ្ចាស់មួយគ្រឿង ត្រូវបានឆាបឆេះអស់ទាំងស្រុង តែមិនបណ្តាលអោយមានអ្នករងរបួសនោះឡើយ ប៉ុន្តែសាច់កៅស៊ូនៅលើស្ពានបានរងនូវការរោលខ្លោចមួយផ្ទាំង ។

ករណីឆេះម៉ូតូកញ្ចាស់អូសរ៉ឺម៉កនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ទី១៣ ខែមករា ឆ្នាំ២០១៧ នៅលើស្ពានព្រែកសំរោងប៉ែកខាងកើត ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

តាមសាក្សីឃើញហេតុការបានអោយដឹងថា មុនពេលកើតហេតុអ្នកបើករ៉ឺម៉កបានបើកឡើងស្ពានព្រែកសំរោង ចេញពីតាខ្មៅទៅកោះក្របី ពេលមកដល់ពាក់កណ្តាលស្ពានស្រាប់តែម៉ាស៉ីនម៉ូតូឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ភ្លាមនោះអ្នកបើករ៉ឺម៉កបានលោតចេញពីម៉ូតូហើយស្ទុះទៅយកធុងទឹកចាក់ពន្លត់ភ្លើងតែមិនអាចទប់ស្កាត់បានឡើយ…ទីបំផុតម៉ូតូសណ្តោងរ៉ឺម៉ក
ត្រូវភ្លើងឆេះអស់សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ៕ សណ្តោស

as rr2


ចែករំលែក៖