ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនប្រើហិង្សាប្រពន្ធរាល់ថ្ងៃ ទ្រាំមិនបាន ប្តឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ឥទ្ធិពលនៃគ្រឿងញៀនបានធ្វើឲ្យបុរសម្នាក់ប្រើអំពើហឹង្សាលើប្រពន្ធស្ទើររាល់ថ្ងៃ ប្រពន្ធដាច់ចិត្តសម្រេចដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ដល់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិប្រវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ជនបង្កជាប្ដីមានឈ្មោះ ប៉ិច ចន្នី ភេទប្រុសអាយុ ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ប្រពន្ធរងគ្រោះមានឈ្មោះ មឿន ស្រីគា ភេទស្រី អាយុ ៣៨ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើងហេតុខាងលើហើយមានកូនស្រី ៤ នាក់នៅក្នុងបន្ទុកគ្រួសារ។

បើតាមការបញ្ជាក់ពីស្ដ្រីរងគ្រោះឈ្មោះ មឿន ស្រីគា ជាប្រពន្ធ បានឲ្យដឹងថា ពួកគាត់បានរៀបការជាមួយប្ដីរបស់គាត់ជាយូឆ្នាំមកហើយ រហូតបានកូនស្រី៤ នាក់ថែមទៀត លុះមួយរយះចុងក្រោយនេះគាត់បានចូលធ្វើការជាសន្ដិសុខហើយគាត់បានប្រើប្រាស់នូវគ្រឿងញៀន រហូតប្រែក្លាយពីមនុស្សល្អទៅជាមនុស្សដែលឃោឃៅតែងប្រើអំពើហឹង្សាលើរូបគាត់ស្ទើគ្មានថ្ងៃលួស គាត់បានបន្ដទៀតថាដោយសារតែទ្រាំមនូវទង្វើរបស់ប្ដីរបស់គាត់មិនបានគាត់បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែងដើម្បីឲ្យសមត្ថកិច្ចប៉ុស្ដិ៍ជួយអន្ដរាគមន៍ដល់រូបគាត់។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងខាងសមត្ថកិច្ចបានចុះដល់ផ្ទះស្ដ្រីរងគ្រោះខាងលើ ហើយបានឃាត់ខ្លួនបុរសជាប្ដីយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃវែងដើម្បីធ្វើការសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនិតិវិធីបន្ដ៕ ភារ៉ា ដង្កោ

IMG_9802 IMG_9803 IMG_9804


ចែករំលែក៖