ព័ត៌មានទាន់ហេតុការណ៍៖

ប៊ែលធី រៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសលើកទី៧

ចែករំលែក៖

ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី៧ សម្រាប់សិស្សភាសាអង់គ្លេស Level3 Level6 Level9 និង Level12 ពីថ្ងៃទី១០-១១ និងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិដែលមានបេក្ខជន ចំនួន៥៦នាក់ មកពី១៦សាខា និងមានអ្នកចូលរួម ចំនួន ១.៧៧៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកលី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។

តាមរបាយការណ៍លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានអោយដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ

ទី២.កម្មវិធីពង្រឹងស្មារតី

ទី៣.កម្មវិធីទស្សនកិច្ចសិក្សា

ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍

ទី៥.កម្មវិធីប្រឡងសំណេរ

ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និង

ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំធ្វើក្នុង១ឆ្នាំ ២ដងនៅរៀងរាល់ខែ មករា និងកក្កដា។

ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ

១-កម្រិតសាខា (Campus Level):ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី Level3 ដល់Level12 រួចបញ្ជូនបេក្ខជន ជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ។

២- កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវប្រារព្ធធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ តាមLevel នីមួយៗ។

រង្វាន់ដែលត្រូវទទួលបាន គឺៈ

-លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់300$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់150$ ។

-លេខ២: ទទួលបាន មេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់200$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់100$ ។

-លេខ៣: ទទួលបាន មេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់100$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិចំពោះគ្រូទទួលបាន លិខិតសរសើរ និងទឹកប្រាក់50$ ហើយបេក្ខជនជ័យលាភីលេខ១ ដល់ លេខ៣ Level3, 6, 9 &12ទាំងអស់ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត រយៈពេល ៣ថ្ងៃ ២យប់ ។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យ លាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោក បានបន្ថែមទៀតថាកម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ពង្រឹងគុណភាព ផ្នែកភាសាអង់គ្លេសទូទៅឲ្យកាន់តែប្រសើរឡើងថែមទៀត និងដើម្បីឲ្យក្មួយៗទាំងអស់ទទួលបានចំណេះដឹងថ្មីដូចជាៈ

១-យល់ដឹងពីរបៀបនិយាយទៅកាន់ដៃគូសន្ទនា

២-បង្កើនទំលាប់និយាយ

៣-បង្កើនទំនុកចិត្ត ក្នុងការនិយាយនៅទីសាធារណៈ មិនខ្មាស់អៀន

៤-ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ

៥-បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ។

លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS)ឲ្យបានពិន្ទុយ៉ាងតិច៦.៥ឡើងទៅ សម្រាប់ ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អនិងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។

ជាទីបញ្ចប់ លោក និងលោកស្រី ក៏បានប្រគល់ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន១២នាក់ ផងដែរ ៕ ស រស្មី

image1
image4 image5
image7

image3

image6


ចែករំលែក៖