ខេត្តរតនគិរី ៖ បុរសជនជាតិចារ៉ាយម្នាក់ ត្រូវប្រពន្ធស្តីបន្ទោសយ៉ាងចាស់ដៃ ដោយមូលហេតុដើរលេងជាមួយក្មេងៗ មិនបានទទួលខុសត្រូវទៅលើការងារក្នុងផ្ទះដើរផឹកស៉ីពាលាអាវ៉ាសែទាំងយប់ទាំងថ្ងៃ។ ធ្វើឲ្យប្រពន្ធទ្រាំលែងបានជេស្តីបន្ទោសនឹងអប់រំកែខ្លួនប៉ុន្តែបុរសជាប្តីបែរជាខឹងដើរចេញពីផ្ទះទៅសម្រេចបំណងឡើងដើមឈើចងក បញ្ចប់ជីវិតទៅវិញ។
ហេតុការណ៍ធ្វើអត្តឃាតខាងលើកើតឡើងកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចអូរដាក ស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានឲ្យថា៖ ជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង ឈ្មោះ ក្លាន ពេញ ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិចារ៉ាយ ទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ខណះខឹងប្រពន្ធបានដើរចេញពីផ្ទះកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៣ ល្ងាច បាត់ខ្លួនរហូតស្រាប់តែម្តាយបង្កើតជនរងគ្រោះឈ្មោះ ក្លាន ក្បៀវ បានដើររកក៍ប្រទះឃើញសាកសពនៅលើដើមឈើតែម្តង ក៍បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហើយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដែលដឹកនាំដោយលោកវរសេនីត្រី ងយ ដន អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នឹងសមត្ថកិច្ចប៉ុស្ថ៍ប៉កញៃ ពិនិត្យធ្វើកុសល្យវិច័្ចយជនរងគ្រោះជនរងគ្រោះពិតជាធ្វើអត្តឃាតប្រាកដមែន មិនមែនករណីឃាតកម្មឡើយ សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
មានករណីចង់កធ្វើអធិឃាតខ្លួនឯងនៅចំនុចភូមិឡុំ(ត្រង់អូរដាក)ឃុំប៉ក់ញ៉ៃដោយសាកសពឈ្មោះក្លាន ពេញភេទប្រុសអាយុ២៥ឆ្នាំជនជាតិច្រាយរស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃមូលហេតុឈ្លួសគ្នាជាមួយប្រពន្ធ អំពីដើរលេងពេកជាមួយថេងព្រោះវាមិនល្អ ក៏ប្តីខឹងដើរចេញពីរផ្ទះនៅថ្ងែ១០ ខែមករាឆ្នាំ២០១៧វេលា៣. ០០នាទីល្ងាចលុះដល់ពេលព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០១៧ម្តាយឈ្មោះក្លាន. ភ្យៀវបានដើររកឃើញសាកសព ហើយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដឹកនាំដោយលោកអធិការរងវរះសេនីយ៍ ត្រី ងយ ដន. និងប៉ុស្តិ៍ប៉ក់ញ៉ៃបក្រោយពីបានពិនិត្យលើខ្លួនសាកសពនិងកន្លែងកើតហេតុឃើញថាធ្វើអធិឃាតខ្លួនឯងពិតប្រាកដ មែន ៕ វុទ្ធឦសាន