ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថព្រែកព្នៅឃាត់ខ្លួនមនុស្ស២នាក់ជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុកសារធាតុញៀនកាលពីវេលាម៉ោង ១១ និង ៤៥ នាទីព្រឹក ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧ នៅចំណុច ផ្លូវបេតុងទួលចារ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នោះ កំលាំងល្បាតបានឃើញបុរស២នាក់ជិះម៉ូតូខាងមកជួបនារីម្នាក់ កំពុងដោះដូរសំភារៈអ្វីមួយ នៅចំណុចខាងលើ មានការសង្សយ័ ក៏ត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំងនោះស្ទុះរត់ចោលម៉ូតូហើយបោះថ្នាំចោលចំនួន៥កញ្ចប់តូច។ កំលាំងសមត្ថកិច្ចក៏ធ្វើឃាត់ខ្លួនបានបុរស២នាក់។ ចំណែកនារីម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្សយទី១ ឈ្មោះ ធឿន ធិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមាន.មុខរបរជាកសិករមានស្រុកកំណើតនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ជនសង្សយ័ ទី២ ឈ្មោះ អុន ឃ្លី ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនខ្មែរមានមុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់បន្តទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងអាវុធហត្ថដកហូតបាន ក្រាមពណ័សថ្លា ( ម៉ាទឹកក )ចំនួន០៥កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ាក HONDA.M.S.X ពណ័សលាយខ្មៅ ស៊េរី២០១៥ អត់ស្លាកលេខ និងទូរសព្ទ័ដៃ២គ្រឿង ម៉ាកNokia អិនចុចពិល ១.ម៉ាកSinTech១ គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកំលាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ក៌សាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធីច្បាប់៕ ព្រែកជ័យ

ase (1) ase (2)


ចែករំលែក៖