ព័ត៌មានទាន់ហេតុការណ៍៖

រហស្សនាមស្ទាំងខៀវ គិតតែចាប់គ្រឿងញៀន និងជល់មាន់ មកផ្ទះវិញចោរគាស់ផ្ទះយកអស់ជិត២ពាន់ដុល្លារ

ចែករំលែក៖

 

ភ្នំពេញ៖ មន្ត្រីសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យម្នាក់ រហស្សនាមស្ទាំងខៀវ៤ ត្រូវបានចោរលួចគាស់ផ្ទះចូលលួចយកគ្រឿងអលង្ការសរុបជិត២ពាន់ដុល្លារ ខណៈលោកជាប់រវល់ចុះទៅបង្ក្រាបល្បែងសង្វៀនជល់មាន់ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីសន្តិសុខរូបនោះ មានឈ្មោះ អ៊ូ សុផល អាយុ៤០ឆ្នាំ មុខរបរជាសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ រហស្សនាមស្ទាំងខៀវ៤ និងប្រពន្ធ ឈ្មោះ ពៅ សុផាត អាយុ៣៨ឆ្នាំ រស់នៅផ្ទះលេខ១០៤៧ ក្រុម១B ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីសន្តិសុខបានប្រាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ខណៈដែលរូបលោកកំពុងតែចុះបំពេញបេសកកម្មប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ អាប៉ោងលួចលាក់មួយកន្លែង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅរួចហើយនោះ នៅពេលដែលត្រឡប់មកផ្ទះវិញ ពេលមើលស្រាប់តែត្រូវបានចោរគាស់ផ្ទះយកអស់គ្រឿងអលង្ការអស់គ្មាសល់ សរុបជាទឹកប្រាក់ជិត២ពាន់ដុល្លារ ក្នុងនោះមានខ្សែក ខ្សែផ្លាកដៃ១ខ្សែ ចិញ្ចៀន១វង់ និងក្រវិល១គូ។

លុះព្រឹកថ្ងៃទី១៣ ខែមករា ទើបបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរនបាលរដ្ឋបាលកាកាប ដើម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖