ព័ត៌មានទាន់ហេតុការណ៍៖

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមាននាយ នាយរងអាវុធហត្ថក្រោមឱវាទ បើជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ព្រៃឈើ និងបទល្មើសនេសាទខុសច្បាប់ ប្រឈមដេញចេញពីក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ និងយកទៅអនុវត្តតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ ប្រមានដល់នាយនាយរងអាវុធហត្ថក្រោមឱវាទទាំងអស់ បើជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសនេសាទខុសច្បាប់ ហើយត្រូវបានរកឃើញថាមានការចូលរួមធ្វើសកម្មភាព ពិតប្រាកដទៅលើបទល្មើសទាំង៣នោះមែន ដោយអាវុធហត្ថរូបនោះនិងត្រូវ ប្រឈមដេញចេញពីក្របខ័ណ្ឌកងកម្លាំប្រដាប់អាវុធ និងថែមទាំងយកទៅអនុវត្តតាមផ្លូវច្បាប់ថែមទៀតផង។

ពាក់ព័ន្ធវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងក៏បានជម្រុញឱ្យ កងកម្លាំងអាវុធហត្ថគ្រប់ផ្នែកនិងជំនាញត្រូវចេញវិធានការបង្រ្កាឱ្យមានប្រសិទ្ធភាពទៅលើក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន ដើម្បីចាប់មកផ្តន្ទាទោសតាមផ្លូវច្បាប់។ទន្ទឹមនោះលោកមេបញ្ជាការក៏បានដាក់ចេញវិធានការឱ្យធ្វើការប្រមូលផ្តុំផ្សព្វផ្សាយដល់នាយនាយរងអាវុធហត្ថទាំងអស់នាំគ្នាទៅធ្វើតេស្ថទឹកនោម ដើម្បីរកអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងជួរកងកម្លាំងអាវុធហត្ថ ហើយបើរកឃើញអាវុធហត្ថរូបណាមានផ្ទុកសារធាតុញៀន និងយកធ្វើការអប់រំ ។ ក្នុងនោះបើរកឃើញពាក់ព័ន្ធគ្រឿងញៀនធ្ងន់ធ្ងរ និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងយកទៅអនុវត្តច្បាប់ ដោយមិនយោគយល់នោះឡើយ។

ពាក់ព័ន្ធបទល្មើសព្រៃឈើ និងបទល្មើសនេសាទខុសច្បាប់លោកមេបញ្ជាការ ក៏បានដាក់តឿនឱ្យកម្លាំងអាវវុធហត្ថនៅឱ្យឆ្ងាយពីបទល្មើសទាំងនេះ ហើយត្រូវខិតខំស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីធ្វើការ បង្រ្កាប និងទប់ស្កាត់ ។មិនតែប៉ុណ្ណោះបើសិនមានការផ្សំគំនិតជាមួយនិងក្រុមជនល្មើសឱ្យមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងដែនអភិរក្សនិងនេសាទខុសច្បាប់នៅបឹងទន្លេសាបអាវុធហត្ថនោះក៏ត្រូវយកទៅអនុវត្តតាមផ្លូវច្បាប់ផងដែរ។

ការថ្លែងដាក់ចេញវិធានការបង្រ្កាបបទល្មើសទាំង៣ខាងលើ ពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ នៅក្នុងឱកាសបំពាក់ឋាននន្តរសក្តិជូនដល់នាយអាវុធហត្ថខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅពេលនោះនាយអាវុធហត្ថចំនួន៣២នាក់ ដែលមានស្នាដៃបំពេញកិច្ចការងារបានល្អត្រូវបានក្រសួងការពារជាតិផ្តល់ការលើកទឹកចិត្តបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ ៦នាក់ វរសេនីយ៍ត្រី ២៦នាក់។

សូមរំលឹកថា ក្នុងរយៈចុងក្រោយនេះត្រូវគេមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការ ម៉ឺងម៉ាត់ ជម្រុញឱ្យមាន បើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្រ្កាបបទល្មើស ព្រៃឈើ បង្រ្កាបបទល្មើសនេសាទខុសច្បាប់ និងបទល្មើសធ្វើអាជីវកម្មរ៉ែ ខុសច្បាប់ផងដែរ ក្នុងវិធានដើម្បីទប់ស្កាត់នៃភាពអាណាធិបតេយ្យបង្កឱ្យប៉ះពាល់និងការអនុវត្តគោលនិយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ សំ វិច្ឆិកា

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed (7) unnamed (8) unnamed (9) unnamed


ចែករំលែក៖