ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៤០ នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ គង់ វ៉ា ហៅ វ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ មានស្រុក កំណើតភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក ៖ -ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន ) ចំនួន ០៨កញ្ចប់តូច ។ -ទូរស័ព្ទមួយគ្រឿងម៉ាក Blackberry ពណ៌ខ្មៅ មាន ស៊ីមលេខ 096 6752095 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

IMG_4087 IMG_4088


ចែករំលែក៖