ព័ត៌មានទាន់ហេតុការណ៍៖

កុងតឺន័រ សូរ ងួន បុកចូលផ្ទះផ្កាយ៣ម្នាក់នៅកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កុងតឺន័រក្រុមហ៊ុន សូរ ងួន មួយគ្រឿងបានបើកបុកចូលផ្ទះ ផ្កាយ៣ អ៊ុក កោសា យ៉ាងពេញទំហឹង ទាំងកណ្តាលយប់ ឆ្លងចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈ រថយន្តបង្កធ្វើដំណើរពីភ្នំពេញឆ្ពោះ ទៅខេត្តព្រះសីហនុ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់នេះ ដោយសារតែរថយន្តកុងតឺន័រ បានបុកជាមួយនឹងរថយន្តដឹកអំបិល ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចរថយន្តកុងតឺន័រ ក៏រេចង្កូតបុកចូលផ្ទះ លោកផ្កាយ៣តែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបរកុងតឺន័រ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

asw (4) asw asw (1) asw (2) asw (3)


ចែករំលែក៖