ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះបែចិញ្ចឹមត្រីបណ្តែតលើទឹកពីរខ្នង របស់ជនជាតិវៀតណាមនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល ៖ បែចិញ្ចឹមត្រីបណ្តែតលើ ទឹកទន្លេចំនួនពីរខ្នង នៅចំណុចក្នុងភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតស្ទើរទាំងស្រុង កាលពីវេលា ម៉ោង២ និង១០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ផ្ទះបែបណ្តែតលើទឹកដែលត្រូវភ្លើងឆេះនេះ ទី១-មានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ សង់ ពីឈើប្រក់ស័ង្កសី និងទី២-មានទំហំ៤ ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ។ ផ្ទះបែទាំង២ខ្នងនេះ ម្ចាស់តែមួយមាន ឈ្មោះ ឌិន យាំងអែម ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលកើត ហេតុម្ចាស់មិននៅផ្ទះទេ គឺចេញទៅរក នេសាទត្រី ។ ចំណែកមូលហេតុវិញត្រូវ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លង ចរន្តអគ្គិសនី ៕ ហេង នរិន្ទ្រ

2a


ចែករំលែក៖