ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតថ្នាំញៀន៦កញ្ចប់នៅសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣០នាទី ដឹកនាំបង្ក្រាបដោយលោក ហ៊ួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យនិងលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ប្រជាការពារសាលាសង្កាត់ស្ទឹងមានជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះជួលគ្មានលេខមួយកន្លែងស្ថិតនៅក្រុមទី០៩ផ្លូវលំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ហើយបានរកឃើញម្ស៉ៅក្រាមពណ៌សរថ្លាសង្ស័យជាសារ ធាតុញៀនចំនួន៦កញ្ចប់ (ធំ៥និងតូច១) និងឃាត់ខ្លួនស្ត្រី១នាក់មានឈ្មោះ រឿង ស្រីទូច (ហ)ស្រីមៅ អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ បើតាមសម្តីលោក ហ៊ួ ម៉េងវ៉ាងអធិការរងបានអោយដឹងថា ស្ត្រីរូបឈ្មោះ រឿង ស្រីទូច គឺជាជនសង្ស័យដែលជួញដូរថ្នាំញៀនសកម្មក្នុងភូមិព្រែកទាល់ហើយលោកបានស្រាវជ្រៀវរហូតផងដែរលុះមកដល់ថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ម៉ោង១៣និង៣០នាទីលោក ក៏សំរេចចុះរដ្ឋបាលផ្ទះខាងលើរួចបានឃាត់ខ្លួនឈ្មោះរឿង ស្រីទូច និងវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់ ធំ៥ និង០១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងនគបាលខណ្ឌមានជ័យ បញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនិតិវីធីច្បាប់៕ តាឡឹម

resv (1) resv (2)


ចែករំលែក៖