ភ្នំពេញ៖ បុរសនារី២នាក់ជិះម៉ូតូឌុបគ្នាហើយជ្រុលចង្កូតទៅបុកនិងរបាំងថ្ម កន្លែងការរដ្ធាន ស្ថាបនាផ្លូវរបស់សាលារាជធានីភ្នំពេញដែលកំពុងសាងសង់ស្ពានអាការ បណ្តាលអោយដួលទៅនិងថ្នល់ត្រូវរថយន្តកុងតឺន័រ មកកិនបន្ថែមស្លាប់ទាំង២នាក់យ៉ាងអានោចអាធម៍។
ហេតុការណ៍នេះនៅវេលា ម៉ោងជាង៤ទៀបភ្លឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាម បណ្តោយ ផ្លូវជាតិ លេខ៤ មុខ វត្ត ជម្ពូ វ័ន ភូមិជម្ពូវ័ន ក្នុង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ។
ប្រភពបានឲ្យដឹងថា នៅ មុនពេល កើតហេតុ គេ បានឃើញ ម៉ូតូ មួយគ្រឿង ម៉ាកMSXភ្នំពេញ 1FW-5829 បើកបរដោយ បុរស ម្នាក់ និង ស្ដ្រី ម្នាក់ ក្នុង ល្បឿន លឿន នៅតាម បណ្តោយ ផ្លូវជាតិ លេខ៤ ក្នុងទិសដៅ ពី លិចទៅ កើត ពេល មក ដ៏ ចំណុចកើតហេតុ ក៏បាន បុក ជាមួយ ខឿន ពុះ ចែក ទ្រូងផ្លូវ ដែល ធ្វើ ឲ្យ ពួកគេ ហោះ ផ្លោង មក កណ្ដាលផ្លូវ ភ្លាម នោះដែរ ក៏មាន រថយន្ត កុងតឺន័រ ម៉ាកប៊ីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខ3B-5187 បើក មកពីកើតទៅលិចមកដល់កិន ជនរងគ្រោះ ទាំងពីរ ចេញ ខួរ ស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ។
ក្រោយពេល កើតហេតុ សមត្ថកិច្ច ជំនាញ បាន ចុះមក ធ្វើការ វាស់វែង និង យក វត្ថុតាង ទាំងអស់ ទៅ រក្សាទុក នៅ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ដោះស្រាយ គ្នានៅពេល ក្រោយ សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ