ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តរវល់មើលគេគ្រោះថ្នាក់ចរាចរណ៍មិនប្រយត្ន័ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបង្កគ្រោះថ្នាក់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារការធ្វេរប្រហែស ព្រោះតែបុរសម្នាក់បើករថយន្តមួយគ្រឿងធ្វើដំណើរតាមផ្លូវ ហើយរវល់ងាកមើលគេជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែភ្លេចខ្លួនងាកមើលគេ ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយរថយន្តខូចខាតផ្នែកខាងមុខផ្ទុះពោង ចេញមកក្រៅតែសំណាងល្អអ្នកបើកបរនិងអ្នករួមដំនើររងរបួសបន្តិចបន្តួចតែប៉ុនោះ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ ត្រង់ចំនុចខាងត្បូងសាលាបឋមសិក្សា ទួលគោក ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព៍តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើម៉ាកហ្វតរេនជឺពណ័ទឹកប្រាក់ពាក់ស្លាកលេខ រដ្ឋ២៩ ២-១១១៨ បើកបរដោយបុរសម្នាក់រួមដំនើរជាមួយយុវជនពីរនាក់ទៀតតាមផ្លូវខាងលើក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុដោយសារតែផ្លូវកែងខាងលើនោះមានគ្រោះថ្នាក់ចរាចរណ៍ គឺបុរសម្នាក់ជិះម៉ូតូដួលតែម្នាក់ឯងហើយត្រូវបហរជាជនឈររោមមើលជុំជិតទើបពេលដែលអ្នកបើកបរងាកមកមើលផ្លូវវិញក៍ត្រូវបុកជាមួយនិងក្បាលនាគពុះចែកទ្រូងផ្លូវតែម្ដងទៅបណ្ដាលអោយរថយន្តផ្ទុះពោងការពារសុវត្ថិភាពទាំងពីរចេញមកក្រៅតែសំណាងល្អមិនបង្កការគ្រោះថ្នាក់ដល់អ្មកបើកបរធ្ងន់ធ្ងរនោះទេគ្រាន់តែខូចខាតរថយន្តតែប៉ុនោះ ភ្លាមៗនោះជនរងគ្រោះដែលជាយុវជនពីនាក់នោះដែលរងបួសស្រាលនោះត្រូវបានអ្នកស្គាល់ដឹកតាមរឺមកកង់បីបញ្ជូនយកទៅព្យាបាលនៅគ្លីនិកឯកជនដែលនៅជិតនោះចំនែកឯអ្នកបើកបរវិញនោះគ្រាន់តែឈឺខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ ។

បើតាមសម្ដីរបស់ម្ចាស់រថយន្តបង្កវិញបានប្រាប់អោយដឹងថា ដោយសារតែមកដល់ផ្លូវខាងលើជាចំនុចផ្លូវស្តុបហើយក្រោយពីរយន្តរបស់គាត់ឈប់រងចាំស្តុបរួចរាល់ហើយនោះគាត់បានងាកមើលឆ្វេងស្ដាំមុននិងគាត់បើករថយន្តទៅមុខស្រាប់តែពេលនោះដោយសារតែគាត់មើលមិនឃើញក្បាលនាគពុះចែកទ្រូងផ្លូវដែលដាក់ជិតស្តុបពេកនោះទើបពេលរូបគាត់ជិះទៅមុខក៍ជ្រុលជាន់ហ្គែទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវតែម្ដង តែវាមិនបង្កការខូចខាតដល់ក្បាលនាគនោះទេផ្ទុយទៅវិញរថយន្តរបស់គាត់ឯនេះទេដែលខ្ទេចក្បាលរថយន្តវៀចចូលក្នុងតែម្ដង។

ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានជំនាញចរាចរណ៍ជើងគោករាជធានីចុះមកធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ស តារា

IMG_4238 IMG_4239


ចែករំលែក៖