ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមិនស្គាល់ម៉ាកបើកបោះពួយបុកលោកយាយម្នាក់បណ្តាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាលៈ ម៉ូតូមិនស្គាល់ម៉ាកបបើកបរដោយក្មេងស្ទាវបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកលោកយាយម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យលោកយាយរងគ្រោះដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម កាលពីវេលាម៉ោង០៦ និង៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ នុន សុន អាយុ៨៨ឆ្នាំ មានទីលំនៅក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ។ ចំណែកឯម៉ូតូមិនស្គាល់ម៉ាក ក្រោយពីកើតហេតុបានបើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញលោកយាយរងគ្រោះដើរចេញពីក្នុងផ្ទះលោកយាយឆ្លងផ្លូវពីកើតទៅលិច ក្នុងគោលបំណងទៅផ្ទះកូន ខណៈកំពុងដើរនៅលើផ្លូវក៏ត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកលោកយាយរងគ្រោះ បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបរម៉ូតូបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ ចំណែកឯសពលោកយាយរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានដាក់ការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីម៉ូតូ បើកបរក្នុងល្បឿនលឿននៅទីប្រជុំជន ទើបបណ្តាលឲ្យគេមិនទាន់ក៏បុកលោកយាយរងគ្រោះតែម្តង ៕ស្អាងជ័យ

ase (1) ase (2) ase (3)


ចែករំលែក៖