ព័ត៌មានទាន់ហេតុការណ៍៖

អាជី​វករផ្សារមាន់អាំងយល់ព្រមរុះរើសំយ៉ាបរោងរាំងបាំងបិតលើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានចុះរៀបសណ្តាប់ធ្នាប់ម្តុំផ្សារមាន់អាំង ដែលមានភាពរញ៉េរញ៉ៃ រោង សំយ៉ាប ចំណត នៅលើចិញ្ចើមផ្លូវសាធារណៈ បង្កការកកស្ទះចរាចរ និង ទទួលរងការរិះគន់ពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ថាគណៈកម្មការផ្សាររំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញលេខ ៣៤៦/១៦លស ជម្រាបមកលោកអភិបាលនៃគណៈអភិបាលខណ្ឌទាំង១២ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និង ទប់ស្កាត់ការលក់ដូរចល័តនៅតាមដងផ្លូវ សួនច្បារ និង ទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌទួលគោកលេខ០១៤/២០១៦សជណ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ទាំងអស់ក្នុងខណ្ឌទួលគោក ។

លោក ប៉ាង លីដា អភិបាលរង ជួសមុខអោយលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជាការពារ នរគបាលប៉ុស្ត៏បឹងកក់២ មន្ត្រីបរិស្ថាន កម្មករប្រមូលសំរាម ចុះរៀបចំសណ្តាប់ធ្នាប់ ចុះរ៉ុះរ៉ើកាត់ផ្លាកយ៉ីហោ រនាំងបាំង បោសសំអាតប្រមូលសំរាម និង ធ្វើកំណត់ហេតុជាមួយអាជីវករលក់ដូរនៅផ្សារមាន់អាំង ដោយទុករយះពេលចំនួន៣ថ្ងៃ អោយរ៉ុះរ៉ើដោយខ្លួនឯងនៅសំយ៉ាប់រោងលក់ដូរលើចិញ្ចើមផ្លូវ ដោយស្ម័គ្រចិត្ត ។

លោកអភិបាលរងបានប្រាប់អោយដឹងថា មុនដល់ពេលចុះមករៀបចំសណ្តាប់ធ្នាប់ខាងលើនេះ ខាងសាលាខណ្ឌទួលគោក បានចុះផ្សព្វផ្សាយចែកជូននៃលិខិតជូនដំណឹងដល់អាជីវករនានាជាច្រើនលើកច្រើនសារមកហើយព្រមទាំងបានធ្វើកិច្ចសន្យាជាមួយបងប្អូនប្រជាពលរដ្ឋដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ព្រមទាំងណែនាំដល់អាជីវករអំពីការចូលរួមរំដោះចិញ្ចើមផ្លូវ និង បញ្ចៀសការកកស្ទះចរាចរដែលតែងតែកកស្ទះនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ។

ក្នុងប្រតិបត្តិការចុះរៀបសណ្តាប់ធ្នាប់ខាងលើនេះជាការឆ្លើយតបជាមួយសំណូមពរប្រជាពលរដ្ឋ ដែលតែងតែសំណូមពរមកដល់សាលាខណ្ឌទួលគោក អោយជួយដោះស្រាយសម្រួលការធ្វើដំណើរឆ្លងកាត់ជួបភាពកកស្ទះតាមដងផ្លូវនានាផងដែរ ៕ ស តារា

IMG_4298 IMG_4299 IMG_4300 IMG_4301


ចែករំលែក៖