ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាពេលយប់ព្រឹកឡើងប្រទះឃើញដេកស្លាប់បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរស៤នាក់បានទិញស្រាកន្លះលីត្រ យកមកផឹករួមគ្នាពីយប់លុះព្រឹកឡើងប្រទះឃើញ បុរសម្នាក់ដេកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ បៃ ពិសដ្ឋ អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់។

ប្រភពពត៌មានពីក្រុមជាងដូចគ្នានៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតកគឺកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ពួកខ្លួនមានគ្នា៤នាក់បានទិញស្រាថ្នាំយកមកផឹកបន្ទាប់ពីផឹករួចក៏នាំគ្នាចូលដេកលើប៉ុវអ៊ីរៀងៗខ្លួន លុះព្រឹកឡើងគេភ្ញាក់ចេញពីកន្លែងដេកអស់ តែជនរងគ្រោះមិនបានភ្ញាក់នោះទេ ហើយក៏នាំគ្នាដើរទៅមើលក៏ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយមិនដឹងថា ស្លាប់តាំងពីពេលណានោះ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យឃើញថា បុរសខាងលើបានស្លាប់ដោយសាខ្យល់គរហើយ ក៏បានទាក់ទងទៅសាច់ញាតិជនរងគ្រោះដើម្បីដឹកសពទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖